ឃាត់ខ្លួន​ម្នាក់ ក្នុងចំណោម ២​នាក់ បន្ទាប់ពី​ធ្វើ​សកម្មភាព​ចូល​លួច​ឥ​វ៉ាន់​ក្នុង​បន្ទប់

​កណ្តាល:  ជនសង្ស័យ​ម្នាក់ ក្នុងចំណោម ២​នាក់ បន្ទាប់ពី​បានធ្វើ​សកម្មភាព​ចូល​លួច​ឥ​វ៉ាន់​ក្នុង​បន្ទប់ ត្រូវបាន​ម្ចាស់​ឃើញ​ទាន់ ចាប់​ឃាត់ខ្លួន​ឲ្យ​សមត្ថកិច្ច​។ ការឃាត់ខ្លួន​ជនសង្ស័យ​នេះ នៅ​ម៉ោង​ប្រមាណ ២ រសៀល ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​បន្ទប់​ជួល​លេខ​៩ ភូមិ​ព្រៃ​រការ ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

​ជនរងគ្រោះ ឈ្មោះ ង៉ែត ម៉ាលី ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​បន្ទប់​ជួល​កន្លែងកើតហេតុ​។ ជនសង្ស័យ​ម្នាក់ ដែល​ឃាត់ខ្លួន​ក្នុងចំណោម​គ្នា​២​នាក់ ឈ្មោះ រស់ អ៊ា​ប ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ​មិន​ពិត​ស្នាក់នៅ​ភូមិ​តាសេក សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ម្នាក់​ដែល​គេចខ្លួន​ឈ្មោះ រ៉ា ភេទ ប្រុស ខ្ទង់ ២៤ ឆ្នាំ មុខរបរ​មិន​ពិត​ស្នាក់នៅ​ភូមិ​តាសេក សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជា​អ្នកបើក​ម៉ូតូ​។ វត្ថុតាង​ចាប់យក រួមមាន ដែក​សំរាប់​ឆ្កឹះ​មេសោរ ១-​មេសោរ​ខ្មៅ​(​សោរ​ចិន​) ដែក​ឆ្លឹះ របូត​១​។​

​ចំណែក​សំភារៈ ដែល​បាត់បង់ រួមមាន​៖ លុយ​ដុល្លារ ២០​ដុល្លារ និង​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ ១​គ្រឿង មិន​ស្គាល់​ស្លាក​លេខ​។

​នៅ​មុនពេល​កើតហេតុ​ជនសង្ស័យ​ឈ្មោះ រ៉ា បាន​ទៅ​ឌុប​ជនសង្ស័យ ឈ្មោះ រស់ អ៊ា​ប ដោយ​និយាយថា ថៃ្ង​នេះ ទៅ​ស៊ី​នៅ​អង្គស្នួល ហើយ​បាន​ឌុប​មក រហូត​ដល់ក​នែ្ល​ង​កើតហេតុ ដាក់​ជនសង្ស័យ ចុះ​ធ្វើ​សកម្មភាព ដោយ​ឈ្មោះ រ៉ា ឈប់​ម៉ូតូ នៅខាងមុខ​បន្ទប់ ពេលនោះ ម្ចាស់​បន្ទប់ មក​ទាន់ ឃាត់​បាន​ជនសង្ស័យម្នាក់​ ហើយ​បាន​យកមក​ប្រគល់ជូន​សមត្ថកិច្ច​ស្រុក​អង្គស្នួល ដើម្បី​ចាត់ការ​តាមច្បាប់​។ ចំណែក​បក្ខពួក ឈ្មោះ រ៉ា ដែល​គេចខ្លួន សមត្ថកិច្ច​បាន​កំពុង​ស្រាវជ្រាវ ដើម្បី​ចាត់ការ​តាមច្បាប់​៕​V/S