រថយន្ត​ដឹក​ទឹកកក បុក​រថយន្ត​ដឹក​កម្មករ ស្លាប់​ម្នាក់ របួសធ្ងន់​ស្រាល ២៣ នាក់​

ភ្នំពេញ: គ្រោះថ្នាក់​ដ៏​រន្ធត់​មួយ បាន​បង្កឡើង​ដោយ​រថយន្ត​ដឹក​ទឹកកក បុក​រថយន្ត​ដឹក​កម្មករ ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​កម្មការិនី​រោងចក្រ​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅនឹង កន្លែង និង​កម្មការិនី ចំនួន ២៣​នាក់​ទៀត រងរបួស​ធ្ងន់​ស្រាល​។

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៦ និង ២០ នាទី​ព្រឹក ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​អូរ​ឌឹ​ម ទំនប់​កប់​ស្រូវ ភូមិ​ជង្រុក សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​កម្មការិនី ដែល​ស្លាប់ មានឈ្មោះ ហឹម ផល្លា អាយុ ២៣​ឆ្នាំ មានមុខ​របរ ជា​កម្មករ រោងចក្រ​រស់នៅ ក្នុងភូមិ​ផ្តេ​ញ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ក្រោយពី​កើតហេតុ កម្មករ​រងគ្រោះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​។​

​សាក្សី​បាន​បន្តថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក ហ៊ី​យ៉ា​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2AD-0024 ដឹក​កម្មករ បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុចកើតហេតុ ត្រូវបាន​រថយន្ត​ម៉ាក​ហ៊ីយ៉ានដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣C-៩៥៥០ បុក​ពីក្រោយ យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​កម្មករ​ជិះ​លើ​រថយន្ត ធ្លាក់​ពីលើ​រថយន្ត រងរបួស​ធ្ងន់​ស្រាល ចំនួន ២៣​នាក់​។ ចំណែកឯ​នារី​ម្នាក់ បាន​ខ្ទាត​ចេញ ទៅ​ចូល​ចំ​កង់​រថយន្ត កិន​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ​។​

​ក្រោយពី​កើតហេតុ​ភ្លាម អ្នកបើករថយន្ត​បង្ក និង​រថយន្ត រងគ្រោះ បាននាំគ្នា​គេចខ្លួនបាត់​។ ភ្លាមនោះ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ បានមក​អន្តរាគមន៍​
​និង​ធ្វើ​កំណត់ហេតុ រួច​បាន​យក​មធ្យោបាយ​ទាំង ២ ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់​៕​H/S