ព្រឹក​នេះ តែងតាំង​អភិបាលក្រុង​សួង​ថ្មី ផ្ទេរ​អភិបាលក្រុង​ចាស់​ទៅ​​ក្រសួងមហាផ្ទៃ

ខេត្ត​ត្បូងឃ្មុំ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៩ ធ្នូ ២០១៥ នេះ នៅ​សាលាក្រុង​សួង មាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​ចូល​កាន់​តំណែង អភិបាល អភិបាលរង​នៃ​គណៈ​អភិបាលក្រុង​សួង ស្ថិត​ក្រោម​អធិបតីភាព​លោក​ប្រាជ្ញ ច័ន្ទ អភិបាលខេត្ត ។

ក្នុង​ពិធី​នោះ លោក​ជា សុខ​រិ​ទ្ធ អតីត​អភិបាលក្រុង​សួង ត្រូវ​ផ្លាស់​មក​កាន់​នៅ​ក្រសួងមហាផ្ទៃ ដោយឡែក លោក​ជា ណា​រ៉ុ​ន ត្រូវ​តែង​តាំង​ជា​អភិបាលក្រុង​សួង​ថ្មី ។

លោក​ប្រាជ្ញ ច័ន្ ក៏​បាន​ថ្លែង​បញ្ជាក់​ថា សូម​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​ពង្រឹង​សន្តិសុខ សណ្តាប់​ធ្នាប់​​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ ដើម្បី​ទប់ស្កាត់​កុំឱ្យ​មាន​អំពើ​លួច ឆក់ ប្លន់​កើតឡើង ។ ហើយ​នៅ​ពេល​ខាង​មុខ លោក​នឹង​ចង់​បង្កើត​សួនច្បារ​ថ្មី​ឱ្យ​មាន​សោភ័ណ​ភាព និង​រៀបចំ​សណ្តាប់​ឱ្យ​ល្អ​ប្រសើរ​ផង​ដែរ ។