ក្រសួងមហាផ្ទៃ​យល់ព្រម​ឲ្យ​បង្កើត​គណបក្ស​កម្ពុជា​សេរីភាព

រាជធានី​ភ្នំពេញ​៖​ក្រសួងមហាផ្ទៃ បាន​យល់ព្រម​អនុញ្ញាត​ឲ្យ​លោក ជា ចំរើន បង្កើត​គណបក្ស កម្ពុជា សេរីភាព ដើម្បី​ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​/​សង្កាត់ ឆ្នាំ​២០១៧ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ ខាងមុខនេះ​។​ទន្ទឹម​នោះ​ក្រសួងមហាផ្ទៃ ក៏បាន​តម្រូវ​ឲ្យ​គណបក្ស​កម្ពុជា​សេរីភាព ត្រូវបំពេញ​បែបបទ និង​លក្ខខណ្ឌ ដូច​មានចែង​ក្នុង​ជំពូក​ទី​៥ ត្រង់​មាត្រា ២០ នៃ​ច្បាប់​ស្តីពី គណបក្សនយោបាយ​ដើម្បី​ទទួលបាន​សុពល​ភាពជា​ផ្លូវការ​៕ 

ក្រសួងមហាផ្ទៃ​យល់ព្រម​ឲ្យ​បង្កើត​គណបក្ស​កម្ពុជា​សេរីភាព