​មនុស្ស​ជាង​៤០​នាក់ ស្លាប់ និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ

​រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​ចំនួន​១៩​លើក​យប់​១២​លើក​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១២​នាក់​(​ស្រី​០១)​របួសធ្ងន់​១៤​នាក់​(​ស្រី​០៤​នាក់​) របួសស្រាល​២០​នាក់ (​ស្រី​០២ ) និង​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​២៣​នាក់​(​យប់​១៨​នាក់​)​។ 

​    ​របាយ​ការ​ណ័​ដដែល​បន្តថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៩​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ២៩​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១៨​គ្រឿង រថយន្ត​ធុន​តូច ០៥​គ្រឿង រថយន្ត​ធំ ០២​គ្រឿង និង យាន​ផ្សេងៗ ០៤ ព្រមទាំង​ថ្មើរជើង ០២​នាក់​។ របាយការណ៍​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន​៖ ល្មើស​ល្បឿន ០៨​លើក មិន​ប្រកាន់​ស្តាំ ០៤​លើក មិន​គោរព​សិទ្ធ ០១​លើក ស្រវឹង ០៥​លើក និង​បត់​គ្រោះថ្នាក់ ០១​លើក​។ 

​ជាមួយគ្នា​នោះ​នគរបាល​ចរាចរណ៍​បាន​ពិន័យ​រថយន្ត​សរុប​ចំនួន​៤៣៣​គ្រឿង (​រថយន្ត​ធំ ១០៥​គ្រឿង​) ស្មើនឹង ៤៣៣​ករណី ល្មើស​ក្រដាស​ស្នាម​មាន ២៤៥​គ្រឿង ស្មើនឹង ២៤៥​ករណី ចំពោះ​ករណី​ល្មើស​បច្ចេកទេស ១៨៨​គ្រឿង ស្មើនឹង ១៨៨​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ៣៨០​គ្រឿង​ផងដែរ​៕ 

​មនុស្ស​ជាង​៤០​នាក់ ស្លាប់ និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ