កម្មករ កម្មការិនី​ចំនួន​១១​នាក់​ត្រូវបាន​ចោទប្រកាន់​ជុំវិញ​ករណី​ហិង្សា​នៅ​បាវិត

​ខេត្តស្វាយរៀង​៖​សមត្ថកិច្ច​បាន​អះអាងថា រហូតមកដល់​ពេលនេះ​មាន​កម្មករ​កម្មការិនី​ចំនួន​១១​នាក់​ហើយ​ដែល​ត្រូវបាន តុលាការខេត្ត​ស្វាយរៀង​ធ្វើការ​ចោទប្រកាន់​ជុំវិញ​ករណី​បាតុកម្ម​ដែល​បង្ក ឲ្យ​មាន​ជា​ហិង្សា​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហា​ធេ​ន និង​តាយសេង​នៅ​ក្រុង​បាវិត​កាលពី​ថ្ងៃទី​១៧ និង​ទី​១៨ ខែធ្នូ​កន្លងទៅ ។ 

​    ​មន្ត្រី​សម្របសម្រួល​របស់​អង្គការ​លីកាដូ​ប្រចាំខេត្ត​ស្វាយរៀង​លោក នុត បូ​ពិណ្ណ​រ័ត្ន បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា កាលពី​ម្សិលមិញ​មានកម្ម​ការិនី​ម្នាក់ទៀត​ត្រូវបាន​ចោទប្រកាន់​ជុំវិញ​ករណី ហិង្សា​នៅ​បាវិត ។ កម្មការិនី​នោះ​មានឈ្មោះ ជៅ សា​ខន និង​ត្រូវបាន​តុលាការ​ចោទប្រកាន់​ដោយ​ផ្អែកលើ​ភ​ស្ថុ​តាង​ជា​វីដេអូ​។ កម្មការិនី ជៅ សា​ខន ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​៣​បទល្មើស​រួមមាន​បទ​ហិង្សា​ដោយ​ចេតនា បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​នូវ​ទ្រព្យសម្បត្តិ​អ្នកដទៃ និង​បទ​ញ្ញុះ​ញ​ង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​។ លោក​ថា កម្មការិនី​រូបនេះ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​ធ្វើការ​ឃុំខ្លួន​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​២៥ ខែធ្នូ​៕ 

កម្មករ កម្មការិនី​ចំនួន​១១​នាក់​ត្រូវបាន​ចោទប្រកាន់​ជុំវិញ​ករណី​ហិង្សា​នៅ​បាវិត