អង្គការ​ណាសា​បង្ហាញ​វីដេអូ​ដុំ​ភ្លើង​ចម្លែក​​​មួយ​ដុំ​​​ហោះ​ចេញ​ពី​ផែនដី​

អង្គការ​ណាសា​បង្ហាញ​វីដេអូ​ដុំ​ភ្លើង​ចម្លែក​​​មួយ​ដុំ​​​ហោះ​ចេញ​ពី​ផែនដី​

អង្គការ​ណាសា​បាន​បង្ហាញ​វីដេអូ​ខ្លី​មួយ​ ដែល​ស្ដែង​ឲ្យ​ឃើញ​ពី​ដុំ​ភ្លើងចម្លែក​មួយ ​​ហោះ​ចេញ​ពី​ស្រទាប់​ផែន​ដី​ ទៅ​​កាន់​​លំហ​អាកាស។

 

 

វីដេអូ​ខ្លី​នេះ​ត្រូវ​បាន​គេ​បង្ហាញ​ បន្ទាប់​ពី​មាន​ការ​រាយការណ៍​ជា​ច្រើន​មក​​ថា ​​មាន​វត្ថុ​​ចម្លែក​អ្វី​ម្យ៉ាង​ស្ថិត​នៅ​លើ​ផ្ទៃ​អាកាស​នៃ​រដ្ឋ​ Georgia សហរដ្ឋអាមេរិក។ អង្គការ​ណាសា​បាន​បញ្ជាក់​ថា ​វត្ថុ​នោះ​​គឺ​ជា​ដុំ​​អាចម៍​ផ្កាយ​ដែល​បាន​ហោះ​ចូល​ក្នុង​ស្រទាប់​ផែន​ដី ហើយ​បាន​ហោះ​ចេញ​វិញ​​ពី​ស្រទាប់​ផែនដី​វិញ​ក្នុង​ល្បឿន​ ​៤៦៦៧០,៩៧​គ.ម​/ម៉។

 

អង្គការ​ណាសា​បង្ហាញ​វីដេអូ​ដុំ​ភ្លើង​ចម្លែក​​​មួយ​ដុំ​​​ហោះ​ចេញ​ពី​ផែនដី​

 

អង្គការ​ដដែល​បាន​បន្ថែម​ទៀត​ថា​ កាមេរ៉ា​សង្កេត​ដុំ​អាចម៍ផ្កាយ​ទាំង​៦​របស់​ណាសា​ដែល​ស្ថិត​នៅ​តំបន់​ខាង​ត្បូង​ ចាប់​យក​បាន​នូវ​អាចម៍​ផ្កាយ​​​នេះ​ហោះ​ក្នុង​​កម្ពស់​៨០​គ.ម​ពី​លើ​ក្រុង​មួយ​នៃ​រដ្ឋ​ Georgia។

 

ទាក់​ទិន​នឹង​ដុំ​អាចម៍​ផ្កាយ​នេះ​ គេ​នឹង​ធ្វើ​ការ​សិក្សា​ឲ្យ​ស៊ី​ជម្រៅ​បន្ថែម​ទៀត​ដើម្បី​បញ្ជាក់​ថា​ ហេតុការណ៍​នេះ​អាច​ចាត់​ទុក​ជា​អាចម៍​ផ្កាយ​ធ្លាក់​ឬ​យ៉ាង​ណា៕​​​​​​​​

 

​​​

ចុច​អាន៖ វត្ថុ​បុរាណ​អាយុ​៨០០ឆ្នាំ​មាន​រាង​ស្រដៀង​ទូរសព្ទ​ចល័ត​

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព​​៖ Mirror​​​​​​​​​​​