និស្សិត​មួយ​ក្រុម​អាច​បង្កើត​រថយន្ត​បើក​ចម្ងាយ​២០០​គីឡូម៉ែត្រ​អស់​តែ​១លីត្រ​

កាល​ពី​ពេល​ថ្មីៗ​នេះ​ មាន​និស្សិត​វៀតណាម​មួយ​ក្រុម ​ដែល​មក​ពី​សាកលវិទ្យាល័យ​ Lac Hong University​ បាន​ដាក់​បង្ហាញ​នូវ​ស្នាដៃ​ថ្មី​មួយ​ គឺ​រថយន្ត​ដែល​អាច​បើកបរ​បាន​ចម្ងាយ​២០០​គីឡូ​ម៉ែត្រ​ដោយ​ប្រើ​ឥន្ធនៈ​តែ​១​លីត្រ​ប៉ុណ្ណោះ។

និស្សិត​មួយ​ក្រុម​អាច​បង្កើត​រថយន្ត​បើក​ចម្ងាយ​២០០​គីឡូម៉ែត្រ​អស់​តែ​១លីត្រ​

លក្ខណៈ​ពិសេស​នៃ​រថយន្ត​គឺ​គ្រឿង​បន្លាស់​ទាំងអស់​របស់​រថយន្ត​នេះ​ត្រូវ​បាន​គេ​យក​ឧបករណ៍​ចាស់​ៗ​មក​កែ​ច្នៃ។​ ចំណែក​ឯ​ម៉ាស៊ីន​របស់​រថយន្ត​នេះ​ត្រូវ​បាន​ផ្គុំ​ឡើង​ដោយ​ប្រើ​ម៉ាស៊ីន​ម៉ូតូ​ ដែល​អាច​បើកបរ​បាន​ក្នុង​ល្បឿន​៥០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​គឺ​រថយន្ត​នេះ​មិន​ប្រើ​សាំង​ទេ​ តែ​គេ​ប្រើ​សារ​ធាតុ​មេតាណុល​ជំនួស។

គូស​បញ្ជាក់​ផង​ដែរ​ថា ​នេះ​មិន​មែន​ជា​ស្នាដៃ​ដំបូង​សម្រាប់​ក្រុម​និស្សិត​នេះ​ទេ។ ​ពួក​គេ​ធ្លាប់​បាន​បង្កើត​រថយន្ត​ដែល​បើកបរ​បាន​ចម្ងាយ​១៦៤,៤​គីឡូម៉ែត្រ​ដោយ​ប្រើ​ឥន្ធនៈ​តែ​១​លីត្រម្តង​រួច​មក​ហើយ។​ លើស​ពី​នេះ​ រថយន្ត​របស់​ពួក​គេ​ក៏​ធ្លាប់​ទទួល​បាន​ពាន់​រង្វាន់​ក្នុង​កម្មវិធី​ Shell Eco-marathon​ ផង​ដែរ៕

និស្សិត​មួយ​ក្រុម​អាច​បង្កើត​រថយន្ត​បើក​ចម្ងាយ​២០០​គីឡូម៉ែត្រ​អស់​តែ​១លីត្រ​

និស្សិត​មួយ​ក្រុម​អាច​បង្កើត​រថយន្ត​បើក​ចម្ងាយ​២០០​គីឡូម៉ែត្រ​អស់​តែ​១លីត្រ​

និស្សិត​មួយ​ក្រុម​អាច​បង្កើត​រថយន្ត​បើក​ចម្ងាយ​២០០​គីឡូម៉ែត្រ​អស់​តែ​១លីត្រ​

និស្សិត​មួយ​ក្រុម​អាច​បង្កើត​រថយន្ត​បើក​ចម្ងាយ​២០០​គីឡូម៉ែត្រ​អស់​តែ​១លីត្រ​

និស្សិត​មួយ​ក្រុម​អាច​បង្កើត​រថយន្ត​បើក​ចម្ងាយ​២០០​គីឡូម៉ែត្រ​អស់​តែ​១លីត្រ​

និស្សិត​មួយ​ក្រុម​អាច​បង្កើត​រថយន្ត​បើក​ចម្ងាយ​២០០​គីឡូម៉ែត្រ​អស់​តែ​១លីត្រ​

និស្សិត​មួយ​ក្រុម​អាច​បង្កើត​រថយន្ត​បើក​ចម្ងាយ​២០០​គីឡូម៉ែត្រ​អស់​តែ​១លីត្រ​

រថយន្ត​របស់​ពួក​គេ​ដែល​​ធ្លាប់​ទទួល​បាន​ពាន់​រង្វាន់​ក្នុង​កម្មវិធី​ Shell Eco-marathon

ចុច​អាន៖ តើ​រថយន្ត​ពណ៌​អ្វី​ដែល​ពេញ​និយម​បំផុត​ក្នុង​ឆ្នាំ​២០១៥​?

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ thanhniennews