សម្តេចក្រឡាហោម​ ស ខេង​ ព្រមានឲ្យសមត្ថកិច្ច​នៅឲ្យឆ្ងាយពីបទល្មើស​ព្រៃឈើ

ខេត្តស្ទឹងត្រែង ៖ ​បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងនៅប៉ុន្មាននាទីមុននេះមកថា ​សម្តេចក្រឡាហោម ​ស ខេង​ ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ​បាន​មានប្រសាសន៍ដោយព្រមាន​ឲ្យសមត្ថកិច្ចជំនាញ​ពាក់ព័ន្ឋទំាងអស់នៅ​ឲ្យឆ្លាយពីបទល្មើសនានា​ ពិសេសបទល្មើសព្រៃឈើ ។

សម្តេចក្រឡាហោម ​ស ខេង ​មានប្រសាសន៍ខាងលើបែបនេះ​ បានធ្វើឡើងនៅសាលាខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៩​ ធ្នូ ២០១៥ ​ក្នុងឱកាសសម្តេចអញ្ជើញ​ជាអធិបតីក្នុង​ពិធីប្រកាសផ្ទេរភារកិច្ច​និងឡើងកាន់តំណែង​អភិបាលនៃគណៈអភិបាល​ខេត្តស្ទឹងត្រែង​ ​ដោយលោកមុំ សារឿន​ ​អភិបាលរងខេត្តស្ទឹងត្រែង​ ឡើងកាន់តំណែង​ជាអភិបាល​ខេត្តជំនួសលោក​ កុល សំអុល​ ​ដែលត្រូវផ្ទេរភារកិច្ច​ទៅ​បម្រើការងារ​នៅទីស្តីការក្រសួងមហាផ្ទៃ ៕