​Liverpool តាម​ប្រមាញ់ Jese Rodriguez របស់ Real Madrid

​កីឡា​៖​ខ្សែ​ម​ប្រើ​សញ្ជាតិ​អេ​ស្ប៉ា​ញ របស់​ក្លិប​យក្ស Real Madrid កីឡាករ Jese Rodriguez កំពុង​ក្លាយជា​ផ្ទាំង​ស៊ី​ប​របស់​ក្រុម​ហង្ស​ក្រហម Liverpool នៅពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​នៅក្នុង​ខែមករា​ខាងមុខនេះ​។​

​    ​ខ្សែបម្រើ វ័យ​២២​ឆ្នាំ​រូបនេះ​បាន​និយាយថា ក្រោម​ការដឹកនាំ​របស់ លោក Rafael Benitez រូបគេ​មិនសូវ​បាន​ជាប់​ជម្រើស​ដំបូង​របស់​ក្លិប Real Madrid ទើប​កីឡាករ​ខ្សែបម្រើ​រូបនេះ​ចង់​ចាក់​ចេញពី​កីឡាដ្ឋាន Bernabeu​។ 

​    ​យោងតាម គេហទំព័រ Don Balon របស់​អេ​ស្ប៉ា​ញ​បាន​ឲ្យ​ដឹងថា លោក Jurgen Klopp អ្នកចាត់ការ​ទូរ​ទៅ​របស់​ក្លិប​ហង្ស​ក្រម​ហ Liverpool គឺ​កំពុង​តាមដាន​នូវ​ទម្រង់​លេង​របស់​ខ្សែបម្រើ​រូបនេះ​ហើយ​បើ​ឃើញថា​បង្ហាញ ទម្រង់​លេង​ល្អ ហង្ស​ក្រហម​និង​ត្រៀម​លុយ​សម្រាប់​ទិញយក​នៅពេល​ទីផ្សារ​ដោះដូរ​នៅ​ខែមករា ខាងមុខនេះ​។ 

​    ​គួរ​បញ្ជាក់ដែរថា ខ្សែបម្រើ Jese Rodriguez ផ្លាស់​ចេញពី​ក្រុម Huracán មកកាន់​ក្លិប Real Madrid កាលពី​ឆ្នាំ​២០១១​និង​បាន​បង្ហាញខ្លួន​ឲ្យ​ក្រុម​៤៤​លើក​ស៊ុត​បញ្ចូល​ទី​បាន​១០​គ្រាប់​។ Rodriguez កំពុងមាន​ក្រុម​ជាច្រើន​ចុង​បាន​ផងដែរ​រួមមាន​ក្លិប​កាំភ្លើង​ធំ Arsenal របស់​អង់គ្លេស ក្រុម Inter Milan និង Napoli របស់​អ៊ីតាលី​៕ 

​Liverpool តាម​ប្រមាញ់ Jese Rodriguez របស់ Real Madrid