កម្ចាត់រោមក្លៀកប្រើពេល​តែ ២ ទៅ ៣នាទីប៉ុណ្ណោះ

ការ​ខ្វះអនាម័យ​ខ្លួន​ប្រាណ​, បែកញើសច្រើនហួស​ហេតុពេក បូករួមទាំង​រោម​ក្លៀកដុះច្រើន​អាចធ្វើឲ្យ​ក្លិន​អាក្រក់​កើតឡើង។ ហេតុ​នេះ​ហើយ អ្នកគួរតែ​រកវិធីសាស្ត្រ​ណា​ដែល​សាកសម និងមិន​ឈឺចាប់នៅពេល​ដែល​កម្ចាត់​រោម​ចោល។ ប៉ុន្តែ​ សូម​កុំព្រួយ​ព្រោះមាន​វិធីសាស្ត្រ​បែបធម្មជាតិ​ ៣យ៉ាង​ ដែល​ជួយកម្ចាត់​រោម​ក្លៀក​យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​អនុវត្ត​ម្តងៗប្រើពេល​តែ​ ២ទៅ ៣នាទីប៉ុណ្ណោះ។
 
កម្ចាត់រោមក្លៀកប្រើពេល​តែ ២ ទៅ ៣នាទីប៉ុណ្ណោះ
វិធីសាស្ត្រទី១ ក្រូចឆ្មា និងស្ករស
វិធីសាស្ត្រ​មួយនេះ​មាន​លក្ខណៈ​សាមញ្ញ និង​មាន​ប្រសិទ្ធិភាពខ្លាំងបំផុត។ អ្នក​គ្រាន់តែ​លាយ​ទឹកក្រូចឆ្មាចំនួន ២ស្លាបព្រាបាយ ជាមយយនឹង​ស្ករ​ស ១ស្លាព្រាបាយ កូរ​វា​ឲ្យ​ក្លាយ​ជាល្បាយ​សាច់មួយ។ រួចចាប់ផ្តើមអនុវត្ត​ល្បាយ​នេះ​នៅ​លើក្លៀក​របស់អ្នក និងទុកចោល​ឲ្យបាន​ ២ ទៅ ៣នាទី។ បន្ទាប់​មកយកកន្សែង​ស្អាត​ជ្រលក់ទឹកឲ្យសើម ដើម្បីជូត​សម្អាតចេញ។
វិធីសាស្ត្រទី២ ស៊ុត និងម្សៅពោត
លាយស៊ុត​មួយគ្រាប់ ជាមួយនឹង​ម្សៅពោត​កន្លះស្លាបព្រាបាយ កូរ​បញ្ចូលគ្នា​ឲ្យសព្វ​ល្អ។ អនុវត្ត​នៅក្រោម​ក្លៀករបស់អ្នក ហើយ​ទុក​រហូត​ដល់វាស្ងួត ទើប​លាង​សម្អាត​ជាមួយទឹក​ធម្មតា។
វិធីសាស្ត្រទី៣ ទឹកដោះគោ និងរមៀត
ប្រើម្សៅរមៀត ១ស្លាបព្រាបាយ និង​ទឹកដោះគោ ២ស្លាព្រាបាយ លាយបញ្ចូល​គ្នា​ឲ្យសព្វ​ល្អ។ បន្ទាប់មក​អនុវត្ត​នៅ​លើ​ក្លៀក​របស់អ្នក រួច​ទុកចោល​ ២ ទៅ ៣នាទី សូម​លាង​ជម្រះចេញ​។
ចំណាំ៖ វិធីទាំង​ ៣ ខាងលើ​នេះ អ្នក​ត្រូវអនុវត្ត​ពីរ​ដង​ក្នុងមួយសប្តាហ៍ រោម​ក្លៀក​នឹង​ចាប់ផ្តើម​បាត់បន្តិចម្តងៗ​រាល់ពេល​ដែលអ្នក​ព្យាបាល៕
 
ដោយ៖ Seng hong

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • កម្ចាត់រោមក្លៀកប្រើពេល​តែ ២ ទៅ ៣នាទីប៉ុណ្ណោះ