ប្រកាស​ផ្ទេរ​ភារកិច្ច​ប្រធាន​សាខា​គយ​ និងរដ្ឋាករ​ខេត្តកំពត​ព្រឹក​នេះ

ខេត្តកំពត ​៖ ប្រធាន​សាខា​គយ​ និង​រដ្ឋា​ករ​ខេត្ត លោក សំ សុខា​ ​​ត្រូវបាន​ប្រកាស​ផ្ទេរ​តំណែ​ង​ពី​ប្រធាន​សាខា​គយ ​និង​រដ្ឋាករ​ខេត្តកំពត ទៅ​ទទួល​ភារកិច្ច​ជា​ប្រធាន​សាខា​គយ និង​រដ្ឋាករខេត្តកំពង់ឆ្នាំង ជំនួស​មក​វិញ ដោយលោក ស៊ុ​ក គឹ​ម​ហេ​ន ​ប្រធាន​សាខា​គយ ​និង​រដ្ឋាករ​ខេត្តកំពង់ធំ​ ​​។

ពិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ​ធ្នូ ​២០១៥ ​នៅ​ក្នុង​សា​ប្រជុំ​សាលាខេត្ត​ចាស់ ក្រោម​អធិបតី​​ភាព លោក​នួន​ ច​ន្ទ័​រិ​ទ្ឋ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋា​ករ​កម្ពុជា​តំណាង​លោក​ គុណ ញឹ​ម ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​គយ​ និង​រដ្ឋាករ​កម្ពុជា លោក ខូ​យ ឃុន​ហ៊ួ​រ​ អភិបាល​នៃ​គណ​អភិបាលខេត្ត​ និង​មានការ​ចូលរួម​ជា​កិត្តិយសពីប្រតិភូ​អគ្គនាយក​គយ​ លោក​អភិបាលក្រុង ស្រុក​ ប្រធាន​មន្ទីរ​ ស្ថា​ប​ន័នា​នា​ជុំវិញ​ខេត្ត​​៕