លោក JYP និង​អតីត​សមាជិក​ក្រុម Wonder Girls នាង សូ​ហី នៅតែ​ផ្អែម​ល្អែ​ម​ដាក់គ្នា​

​កាលពីពេល​ថ្មីៗ​នេះ​តារាចម្រៀង និង​ជា​ផលិករ​ឆ្នើម​វ័យ ៤៤​ឆ្នាំ លោក ផាក ជី​ង​យ៉ង​(Park Jin-young) ឬ J.Y.P បាន​បើក​កម្មវិធី​ប្រគំ​តន្ត្រី​មួយ​នៅ​ទីលាន​ពហុកីឡាដ្ឋាន SK Olympic Handball Gymnasium ក្នុង​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង ដោយមាន​ការចូលរួម​ពី​សំណាក់​ក្រុម​ចម្រៀង​ក្នុង​ទ្រនំ​ផលិតកម្ម​របស់លោក​ផ្ទាល់​គឺ​ផលិតកម្ម JYP Entertainment ដែលមាន​ដូចជា​ក្រុម 2PM 2AM DAY6 និង TWICE ជាដើម ។

លោក JYP និង​អតីត​សមាជិក​ក្រុម Wonder Girls នាង សូ​ហី នៅតែ​ផ្អែម​ល្អែ​ម​ដាក់គ្នា​

សម្រាប់​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​គ្រួសារ​របស់​ផលិតកម្ម JYP Entertainment នោះដែរ​លោក J.Y.P ដែលជា​ម្ចាស់​ផលិតកម្ម​ផ្ទាល់​បាន​ឡើង​ច្រៀង​ចម្រៀង​ទោល​មួយ​បទ​មាន​ចំណងជើង​ថា « Naughty Party – Strip» ។ ចំពោះ​អ្វី​ដែលជា​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​នៅក្នុង​ការប្រគំ​តន្ត្រី​នោះដែរ គឺជា​វត្តមាន​របស់​អតីត​សមាជិក​ម្នាក់​នៅក្នុង​ក្រុម​ចម្រៀង​នារី Wonder Girls គឺជា​ស្រី​ស្អាត​វ័យ ២៣ ឆ្នាំ នាង សូ​ហ៊ី​(Sohee) ។

លោក JYP និង​អតីត​សមាជិក​ក្រុម Wonder Girls នាង សូ​ហី នៅតែ​ផ្អែម​ល្អែ​ម​ដាក់គ្នា​

​ថ្វីដ្បិតតែ​នាង សូ​ហ៊ី បានសម្រេច​ចិត្ត​ចាក​ចេញពី​ក្រុម Wonder Girls អស់​រយៈពេល​យូរហើយ​យ៉ាងណាក្តី​ប៉ុន្តែ​ចណង​មិត្តភាព​រវាង​នាង និង​អតីត​មិត្ត​រួម​ទ្រនំ​ទាំងអស់ ក៏ដូចជា​ម្ចាស់​ផលិតកម្ម JYP Entertainment លោក ផាក ជី​ង​យ៉ង ហៅ JYP នៅតែមាន​ភាពស្និទ្ធស្នាល​ដដែល ។

លោក JYP និង​អតីត​សមាជិក​ក្រុម Wonder Girls នាង សូ​ហី នៅតែ​ផ្អែម​ល្អែ​ម​ដាក់គ្នា​

ជាក់ស្តែង​ដូចជា​នៅក្នុង​ឱកាស​ប្រគំ​តន្ត្រី​នេះដែរ​គេ​ឃើញ​មាន​រូបថត​របស់​នាង និង​លោក JYP បង្ហោះ​នៅក្នុង​កម្មវិធី​ទំនាក់ទំនង​សង្គម Instagram ដោយ​នៅក្នុង​រូបថត​នោះបាន​បង្ហាញ​ពី​សកម្មភាព​ស្អិតល្មួតរ​វាង​គ្នា​នឹង​គ្នា ដោយបាន​បញ្ជាក់ថា​រវាង នាង សូ​ហ៊ី និង លោក JYP ពុំមាន​ការ​អន់​ស្រពន់​ចិត្តនឹង​គ្នា​ឡើយ​ទោះបីជា សូ​ហ៊ី បានសម្រេច​ចិត្ត​ចាក​ចេញពី​ផលិតកម្ម​របស់លោក​ហើយ​យ៉ាងណាក៏ដោយ ៕កុសល​

(​ប្រភពអ​ល​ខេ​ប៉ប​)

លោក JYP និង​អតីត​សមាជិក​ក្រុម Wonder Girls នាង សូ​ហី នៅតែ​ផ្អែម​ល្អែ​ម​ដាក់គ្នា​

លោក JYP និង​អតីត​សមាជិក​ក្រុម Wonder Girls នាង សូ​ហី នៅតែ​ផ្អែម​ល្អែ​ម​ដាក់គ្នា​