វិធីសាស្រ្ត​ថ្មី Restart ទូរស័ព្ទ​ដោយ​មិន​ប្រើ​ប៊ូតុង និង​មិន​ចាំបាច់ Jailbreak! (សម្រាប់​ឧបករណ៍​ដែល​ខូច​ប៊ូតុង Power)

ជាធម្មតា នៅពេល​ដែល​យើង ចង់​ធ្វើ​ការ restart ស្មាត​ហ្វូន iPhone/iPad របស់​យើង​នោះ គឺ​យើង ត្រូវ​ចុច ប៊ូតុង Power រួច​ហើយ​ត្រូវ Slide to turn off បន្ទាប់​មក សឹម​ចុច​បើក​វា​វិញ។ ដោយ​ឡែក ប្រសិនបើ ស្មាតហ្វូន ស្មាតហ្វូន របស់អ្នក ខូចប៊ូតុង Power/Home តើអ្នកនឹងធ្វើ យ៉ាងណា ដើម្បីធ្វើការ restart ស្មាតហ្វូន iPhone/iPad របស់អ្នក? មួយវិញទៀត ប្រសិនបើ ស្មាតហ្វូន មិនអាច jailbreak បាន​ទៀត​នោះ តើមានវិធីដំណោះស្រាយ ដែរឬទេ?

វិធីសាស្រ្ត​ថ្មី Restart ទូរស័ព្ទ​ដោយ​មិន​ប្រើ​ប៊ូតុង និង​មិន​ចាំបាច់ Jailbreak! (សម្រាប់​ឧបករណ៍​ដែល​ខូច​ប៊ូតុង Power)

ចំពោះចម្លើយនោះ គឺយើងនៅតែអាច ដោះស្រាយបានជានិច្ច ហើយក៏ងាយស្រួល ថែមទៀតផង។ ដូចនេះ ដើម្បីអោយកាន់តែច្បាស់នោះ សូមតាមដាន ជាមួយខេមបូ ទាំងអស់គ្នា ជាមួយនឹង លំនាំ ខាងក្រោមនេះ៖

  • ចូលទៅកាន់ Settings > General > Accessibility > ធ្វើការ enable “Bold Text” > រួចចុច Continue បន្ទាប់មកវា នឹងធ្វើការ restart ស្មាតហ្វូនរបស់អ្នកហើយ។

បញ្ជាក់៖ លំនាំនេះ នឹងធ្វើអោយ អក្សរប្រែក្លាយទៅដិត ហើយដើម្បី មកធម្មតា គ្រាន់តែធ្វើ តាមលំនាំ ខាងលើដដែល នឹងរួចជាស្រេច។

វិធីសាស្រ្ត​ថ្មី Restart ទូរស័ព្ទ​ដោយ​មិន​ប្រើ​ប៊ូតុង និង​មិន​ចាំបាច់ Jailbreak! (សម្រាប់​ឧបករណ៍​ដែល​ខូច​ប៊ូតុង Power)

នេះគ្រាន់តែ គន្លឹះខ្លីៗបន្តិចបន្តួច ដែលអ្នកប្រើប្រាស់ ភាគច្រើន មិនសូវបានដឹង តែប៉ុណ្ណោះ តែទោះជា យ៉ាងណាក៏ដោយ ខេមបូ ក៏ដឹងថា ក៏មានប្រិយមិត្ត ជាច្រើនធ្លាប់បានដឹង អំពីវាផងដែរ។

  • ដោយ: Mai
  • 11:06 AM, 29 December
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ