Phuo Loung សុំសងសឹក ហ៊ឹម សេរី ខណៈ វៀត ប៊ុនឌឿន, អ៊ុង វីរៈ ប៉ះត្រកូល Yorth នៅសង្វៀនSEATV នាព្រឹកថ្ងៃអាទិត្យ

ភ្នំពេញ៖ អ្នកប្រដាល់ ថៃ Phuo Loung ដែលជាម្ចាស់ខ្សែក្រវាត់ ទម្ងន់ ៥១គ.ក្រ សុំសងសឹកជាមួយអ្នកប្រដាល់ ហ៊ឹម សេរី ក្លឹបតាព្រហ្មមានជ័យ ក្នុងប្រភេទ ទម្ងន់៥១គ.ក្រ រីឯអ្នកប្រដាល់ជើងចាស់ វៀត ប៊ុនឌឿន សមាគមកីឡា ក្រសួងការពារជាតិ ប្រកួតជាមួយអ្នកប្រដាល់ថៃ Yorth Sanan ប្រកួតក្នុង ទម្ងន់៦០គ.ក្រ ចំពោះអ្នកប្រដាល់ អ៊ុង វីរៈ ក្លឹបទ័ពឆ័ត្រយោង៩១១ ប៉ះអ្នកប្រដាល់ថៃ Yorth Dachha ប្រកួតក្នុង ទម្ងន់៧៥គ.ក្រ នៅលើសង្វៀន SEATV នាព្រឹកថ្ងៃអាទិត្យ ទី០៣ ខែមករា ឆ្នាំ២០១៥ សប្តាហ៍នេះ។

លោក ញៀន សុធី អ្នកគ្រប់គ្រង ការប្រកួតនៅសង្វៀន SEATV បាននិយាយថា អ្នកប្រដាល់ថៃ Phuo Loung នៅស្រុកថៃ ហើយអ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួត ៨០លើក ឈ្នះ៥៩លើក ចាញ់១៧លើក និងស្មើ២លើក។ ហ៊ឹម សេរី ប្រកួតនៅក្នុងស្រុក សេរី វាយឈ្នះអ្នកប្រដាល់ រួមជាតិសឹងតែអស់ទៅហើយក្នុងប្រភេទ ទម្ងន់៥១គ.ក្រ នេះ ចំពោះហ៊ឹម សេរី មានប្រវត្តិប្រកួត ៦២លើក ក្នុងនោះវាយឈ្នះ ៥៦លើក ចាញ់៦លើក មិនដែលស្មើ។

អ្នកប្រដាល់ជើងខ្លាំងវៀត ប៊ុនឌឿន ជាជើងចាស់ចិត្ត កំណាចយ៉ាងណាក៏ដោយ ក៏ Yorth Sanan នៅតែមិនខ្លាច ប៊ុនឌឿន ដែរក្នុងការជួបគ្នានៅព្រឹកថ្ងៃអាទិត្យនេះដែរ។ វៀត ប៊ុនឌឿន ពីមុនជាជើងខ្លាំងមួយរូបដែរ ធ្លាប់ឈ្នះទាំងជើងខ្លាំង អ៊ុ ចំរើន ថែមទៀត ប៉ុន្តែក្រោយមកគេ មានការស្រុតចុះ បន្ទាប់ពីខានឡើងប្រកួត ដែលធ្វើឲ្យគេវាយចាញ់ផ្ទួនៗ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ គេរាងងើបឡើង បន្តិចវិញហើយ ។ ប៊ុនឌឿន ក្នុងកំណត់ត្រាប្រកួត៥៨ដង វាយឈ្នះ៤៥ដង ចាញ់៨ដង និងស្មើ៥ដង ។

លោកញៀន សុធី អ្នកគ្រប់គ្រងការប្រកួត នៅសង្វៀន SEATV បាននិយាយថា Yorth Sanan អ្នកប្រដាល់ថៃរូបនេះមានកណ្តាប់ដៃលឿន រហ័ស និងខ្លាំង ថែមទាំងវាយមិនញញើតគូប្រកួតនោះឡើយ ។ ប្រវត្តិប្រកួតបានចំនួន ៦៣ ដង ដោយឈ្នះ៥ដង ចាញ់១០ដង មិនដែលស្មើ។

រីឯអ្នកប្រដាល់មុខស្ងួត អ៊ុង វីរៈ វិញអាចនឹងត្រូវធ្វើការធ្ងន់បន្ដិច សម្រាប់ជំនួបជាមួយអ្នកប្រដាល់ Yorth Dachha ព្រោះគ្មាននរណាដឹង ពីសមាសភាពពិតប្រាកដ របស់អ្នកលេងឆ្លងដែននេះឡើយ ។ ប៉ុន្ដែបើមើលពីប្រវត្តិប្រកួត កន្លងមករបស់ អ៊ុង វីរៈ ក៏មិនធម្មតាដែរ ទាំងបទពិសោធន៍ប្រកួតលក្ខណៈជាតិ និងអន្ដរជាតិ ហើយក៏ធ្លាប់ផ្ដួលកីឡាករបរទេសជាច្រើនលើកច្រើនសាផងដែរ ៕

Phuo Loung សុំសងសឹក ហ៊ឹម សេរី ខណៈ វៀត ប៊ុនឌឿន, អ៊ុង វីរៈ ប៉ះត្រកូល Yorth នៅសង្វៀនSEATV នាព្រឹកថ្ងៃអាទិត្យ

អ៊ុង វីរៈ Vs Yorth Dachha

Phuo Loung សុំសងសឹក ហ៊ឹម សេរី ខណៈ វៀត ប៊ុនឌឿន, អ៊ុង វីរៈ ប៉ះត្រកូល Yorth នៅសង្វៀនSEATV នាព្រឹកថ្ងៃអាទិត្យ

វៀត ប៊ុនឌឿន Vs Yorth Sanan

Phuo Loung សុំសងសឹក ហ៊ឹម សេរី ខណៈ វៀត ប៊ុនឌឿន, អ៊ុង វីរៈ ប៉ះត្រកូល Yorth នៅសង្វៀនSEATV នាព្រឹកថ្ងៃអាទិត្យ

ហ៊ឹម សេរី  Vs Phuo Loung