ការសិក្សា៖ ពួកបក្សី កាលពី អតីតកាល ប្រហែលជាមាន ស្លាប ៤

ប៉េកាំង៖ ក្រុមអ្នកវិទ្យាសាស្រ្ត ជនជាតិចិន បាននិយាយថា ពពួកសត្វបក្សីកាលពីជំនានមុន បានវិវត្តន៍ចេញពីប្រភេទ សត្វដាយណូស័រ ដែលមានស្លាប ៤ ក៏ប៉ុន្តែនៅក្នុចំណោមនោះ មានស្លាបតែ ២ប៉ុណ្ណោះ ដែលអាចឲ្យពួកវាធ្វើចលនា ហោះហើរបាន។ នេះបើយោងតាម គេហទំព័រព័ត៌មានវិទ្យាសាស្រ្ត ចេញផ្សាយនៅថ្ងៃចន្ទ ទី ២៨ ខែធ្នូ ឆ្នាំ ២០១៥។

ជាមួយគ្នានេះដែរ នៅក្នុងឆ្នាំ ២០០៣ ក្រុមអ្នកស្រាវជ្រាវជនជាតិចិន មួយក្រុម បានជីកឃើញសំណល់ហ្វូស៊ីលចំនួន ៦ បំណែកករបស់ ដាយណូស័រ ចេះហោះ ដោយពួកវា មានស្លាបមួយគូ បន្ថែមនៅពីក្រោយជើងរបស់វា។

នៅពេលដែលវាធ្លាប់ ត្រូវបានគេអះអាង កាលពី១០ឆ្នាំមុនថា ហ្វូស៊ីល ដាយណូស័រ ដែលបាន រកឃើញ គឺ ជាហ្វូស៊ីលក្លែងក្លាយ។ លោក Xing Xu ព្រមទាំងក្រុមការងារ របស់លោក ដែល មកពីមហាវិទ្យាល័យ Linyi ក្នុងខេត្ត Shandong ប្រទេសចិន បានធ្វើការពិពណ៌នា អំពី សមិទ្ធិផលដែលបាន រកឃើញដទៃទៀត ដើម្បីធ្វើការគាំទ្រការអះអាងរបស់លោក។

លោក Xu បានអះអាងថា គ្រោងឆ្អឹងរបស់ពួកបក្សីនៃសម័យកាល ដាយណូស័រ សុទ្ធតែមាន ស្លាប ៤ ដោយស្លាប ២បន្ថែមនោះស្ថិតនៅពីក្រោយជើងរបស់ពួកវា។ នេះបើយោងទៅ តាមសេចក្តីរាយការណ៍ របស់ប្រភពពត៌មាន NewScientist.com។ គួរបញ្ជាក់ដែរ ពពួកបក្សី ជំនាន់ដើមទាំងនេះ បានមានវត្តមាននៅលើភពផែនដីកាលពី ១២០លានឆ្នាំមុន៕

ការសិក្សា៖ ពួកបក្សី កាលពី អតីតកាល ប្រហែលជាមាន ស្លាប ៤