មាន់រងាវ អាចប្រាប់ អំពី ពេលវេលា ដ៏ជាក់លាក់មួយ

(ជប៉ុន)៖ ក្រុមអ្នកស្រាវជ្រាវជនជាតិជប៉ុន បាននិយាយថា មាន់រងាវនៅពេល ព្រលឹមស្រាងៗ មិនត្រឹមតែដាស់តឿន ថាជិតមានពន្លឺព្រះអាទិត្យរះនោះទេ  វាថែមទាំងប្រាប់អំពីពេលវេលា ជាក់លាក់ទៀតផង។ នេះបើយោងតាម គេហទំព័រព័ត៌មានវិទ្យាសាស្រ្ត ចេញផ្សាយនៅថ្ងៃចន្ទ ទី ២៨ ខែធ្នូ ឆ្នាំ ២០១៥។

នៅក្នុងការសិក្សាមួយ ដែលបានធ្វើសេចក្តីរាយការណ៍ នៅក្នុងទស្សនាវដ្តីជីវវិទ្យា ក្រុមអ្នក វិទ្យាសាស្រ្តនៃមហាវិទ្យាល័យ Nagoya បាននិយាយថា  ការរងាវនេះ នឹងប្រាប់អំពីពេលវេលា ដ៏ជាក់លាក់មួយ ដោយបានបន្លឺសូរសំឡេងថា "cock-a-doodle-doo"។

អ្នកស្រាវជ្រាវម្នាក់លោក Takashi Yoshimura បាននិយាយថាៈ "'ការបន្លឺសូរសំឡេង Cock-a-doodle-doo' គឺដើម្បីធ្វើជាសញ្ញានៃមេឃជិតភ្លឺ នៅក្នុងបណ្តាប្រទេសជាច្រើន។ ក៏ប៉ុន្តែ យើង មិនអាចបញ្ជាក់បានទេថា ការរងាវនេះគឺជាសកម្មភាព ដែលពឹងផ្អែកទៅលពេលវេលា ជាក់លាក់ ឬពឹងផ្អែកទៅលើស្ថានភាព នៃបរិយាកាសខាងក្រៅ។"

លោក Yoshimura ព្រមទាំងក្រុមការងាររបស់គាត់ គឺលោក Tsuyoshi Shimmura បានយក សត្វបក្សីមួយវូងទៅដាក់នៅខាងក្រោមកន្លែង ដែលមិនសូវមាន ពន្លឺភ្លឺច្បាស់ដែលមាន លក្ខណៈ ដូចពន្លឺនៃព្រលឹមស្រាងៗ បន្ទាប់មកវាក៏បានធ្វើការ បន្លឺសំលេងឡើង ដែលនេះ បានបង្ហាញឲ្យឃើញថា ការរងាវរបស់ពួកវា ពិតជាមានទំនាក់ទំនងជាមួយនឹង ពេលវេលានៅក្នុងមួយថ្ងៃ គឺពេលជិតហ្នឹងព្រះអាទិត្យរះនោះឯង៕  

មាន់រងាវ អាចប្រាប់ អំពី ពេលវេលា ដ៏ជាក់លាក់មួយ