បុរស​ម្នាក់​ធ្លាក់​ពី​ជម្រាលភ្នំ​ស្លាប់ ដោយសារតែ​ជក់​ចុច​…​

បុរស​ម្នាក់​បាន​ធ្លាក់​ស្លាប់​ពី​ជម្រាលភ្នំ បន្ទាប់ពី​ជាប់​មើល​វត្ថុ​អេឡិចត្រូនិក ភ្លេច​មើលផ្លូវ ។​ យោងតាម​សារព័ត៌មាន​បានបង្ហាញ​ឲ្យ​ដឹងថា លោក Joshua M Burwell អាយុ ៣៣ ឆ្នាំ បាន​ធ្លាក់​ពីលើ​ជម្រាលភ្នំ​កម្ពស់​ប្រមាណ ១៨ ម៉ែត្រ​ស្លាប់​នៅ​ចំ​ថ្ងៃ​ណូអែល​ក្នុង​ទីក្រុង San Diego ។

បុរស​ម្នាក់​ធ្លាក់​ពី​ជម្រាលភ្នំ​ស្លាប់ ដោយសារតែ​ជក់​ចុច​…​

សាក្សី​បាន​ប្រាប់​ឲ្យ​ដឹងថា រូបគេ​បានឮ​សំឡេង​មនុស្ស​ស្រែក​ឲ្យ​ជួយ បន្ទាប់ពី​ម្នាក់​នោះ​ឃើញ​ជនរងគ្រោះ ដើរ​មិន​មើលផ្លូវ​រហូត​ធ្លាក់​ពី​ជម្រាលភ្នំ ស្រប​ពេលដែល​ជនរងគ្រោះ​កំពុង​ផ្តោតអារម្មណ៍​លើ​វត្ថុ​អេ​ឡិច​ត្រូ​និ​ច​ម្យ៉ាង ដែល​គេ​សម្គាល់​មិនបាន​ថា​ជា​កាមេរ៉ា ឬ ក៏​ទូរស័ព្ទ​នោះទេ ។ គេ​ក៏បាន​ទូរស័ព្ទ​ហៅ​រថយន្ត​ស​ង្រោះ​បន្ទាន់ និង ក្រុម​ជួយសង្គ្រោះ តែ​គួរ​ឲ្យ​សោកស្តាយ​ដែល​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ទៅហើយ ។​

​វា​ពិតជា​រឿង​មួយ​គួរ​ឲ្យ​សោកស្តាយ ហើយក៏​ជា​ដំបូន្មាន​ដល់​អ្នកប្រើប្រាស់​ទូរស័ព្ទ​គ្រប់រូប​ផងដែរ ៕ ថា​វរិ​ទ្ធ
​ ​
បុរស​ម្នាក់​ធ្លាក់​ពី​ជម្រាលភ្នំ​ស្លាប់ ដោយសារតែ​ជក់​ចុច​…​