អាមេរិក ស្វាគមន៍ ដំណោះស្រាយ បញ្ចប់បញ្ហា ប្រវត្តិសាស្ត្រ រវាងកូរ៉េ និង ជប៉ុន

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានប្រកាសស្វាគមន៍ ចំពោះកិច្ចព្រមព្រៀង លើដំណោះស្រាយបញ្ហា ប្រវត្តិសាស្ត្រ នៃ “ស្ត្រីទាសករផ្លូវភេទ” កាលពីសម័យសង្គ្រាម រវាងជប៉ុន និង កូរ៉េខាងត្បូង កាលពីថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ ២០១៥។ នេះបើតាមសារព័ត៌មានស៊ិនហួ ដកស្រង់ សម្តីលោករដ្ឋមន្ត្រី ការបរទេសអាមេរិក ចន ឃើរី នៅថ្ងៃអង្គារ។

លោករដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង យុន ប្យុងសេ និង សមភាគីជប៉ុន លោក ហ្វូមីអូ គីហ្ស៊ីដាបានជួបពិភាក្សាគ្នា ក្នុងទីក្រុង សេអ៊ូល កាលពីថ្ងៃចន្ទ ដើម្បីដោះស្រាយបញ្ហា ជម្លោះ ដ៏រុំារ៉ៃ កន្លងមក ពាក់ព័ន្ធនឹងស្ត្រីកូរ៉េ ដែលត្រូវ បានទាហានជប៉ុន កេនយកទៅធ្វើជាទាសករ ផ្លូវភេទ កាលពីសម័យសង្គ្រាមលោកលើកទីពីរ ដែលបានកន្លងផុត ជាង៧០ ទៅហើយ។

កិច្ចព្រមព្រៀង បញ្ចប់ ការប្រើប្រាស់ពាក្យថា “ស្ត្រីបម្រើតណ្ហាទាហានជប៉ុន” តទៅទៀតនោះ បានសម្រេចបន្ទាប់ ពីជប៉ុន ព្រមយកថវិកាជាតិ ១ពាន់លានយេន សងជំងឺចិត្តដល់ស្ត្រី បម្រើ ផ្លូវភេទ និង លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ព្រមសូមទោសដោយផ្ទាល់ ចេញពី ពីក្រអៅបេះដូង ចំពោះជនរងគ្រោះទាំងអស់ ដោយសារទង្វើ ទាហានជប៉ុន កាលពីអតីត។

ចំពោះភាពជោគជ័យនេះ អាមេរិក ក្នុងនាមជាបងធំ បានសម្តែងការអបអរសាទរ ចំពោះកិច្ច ព្រមព្រៀងប្រកប ដោយ ការលើកទឹកចិត្ត និង ទស្សនវិស័យវែងឆ្ងាយ ហើយអាមេរិក ក៏រំពឹង ថាអន្តរជាតិ និង ជួយជ្រោមជ្រែង ចំពោះការសម្រេចបានលទ្ធផលមួយ នេះផងដែរ៕

អាមេរិក ស្វាគមន៍ ដំណោះស្រាយ បញ្ចប់បញ្ហា ប្រវត្តិសាស្ត្រ រវាងកូរ៉េ និង ជប៉ុន

  • អាមេរិក ស្វាគមន៍ ដំណោះស្រាយ បញ្ចប់បញ្ហា ប្រវត្តិសាស្ត្រ រវាងកូរ៉េ និង ជប៉ុន已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2015/12/29  Category:​អន្តរជាតិ