ការសិក្សា៖ ពួកបក្សី កាលពីអតីតកាល ប្រហែលជា មានស្លាប ៤

ប៉េកាំង៖ ក្រុមអ្នកវិទ្យាសាស្រ្ត ជនជាតិចិនបាននិយាយថា ពពួកសត្វបក្សីកាលពីជំនានមុន បានវិវត្តន៍ចេញពីប្រភេទសត្វដាយណូស័រ ដែលមានស្លាប ៤ ក៏ប៉ុន្តែ នៅក្នុចំណោមនោះ មានស្លាបតែ២ប៉ុណ្ណោះ ដែលអាចឲ្យពួកវាធ្វើចលនាហោះហើរបាន។ នេះបើយោងតាម គេហទំព័រព័ត៌មានវិទ្យាសាស្រ្ត ចេញផ្សាយនៅថ្ងៃចន្ទ ទី ២៨ ខែធ្នូ ឆ្នាំ ២០១៥។

ជាមួយគ្នានេះដែរ នៅក្នុងឆ្នាំ ២០០៣ ក្រុមអ្នកស្រាវជ្រាវជនជាតិចិន មួយក្រុម បានជីកឃើញសំណល់ហ្វូស៊ីលចំនួន ៦បំណែកករបស់ ដាយណូស័រ ចេះហោះ ដោយពួកវា មានស្លាបមួយគូបន្ថែមនៅពីក្រោយជើងរបស់វា។

នៅពេលដែលវា ធ្លាប់ត្រូវបានគេអះអាង កាលពី១០ឆ្នាំមុនថា ហ្វូស៊ីល ដាយណូស័រ ដែលបាន រកឃើញ គឺ ជាហ្វូស៊ីលក្លែងក្លាយ។ លោក Xing Xu ព្រមទាំងក្រុមការងាររបស់លោក ដែល មកពីមហាវិទ្យាល័យ Linyi ក្នុងខេត្ត Shandong ប្រទេសចិន បានធ្វើការពិពណ៌នា អំពី សមិទ្ធិផលដែលបានរកឃើញដទៃទៀត ដើម្បីធ្វើការគាំទ្រការអះអាងរបស់លោក។

លោក Xu បានអះអាងថា គ្រោងឆ្អឹងរបស់ពួកបក្សីនៃសម័យកាល ដាយណូស័រ សុទ្ធតែមាន ស្លាប ៤ ដោយស្លាប២បន្ថែមនោះ ស្ថិតនៅពី ក្រោយជើងរបស់ពួកវា។  នេះបើយោងទៅ តាមសេចក្តីរាយការណ៍របស់ប្រភពពត៌មាន NewScientist.com។ គួរបញ្ជាក់ដែរ ពពួកបក្សី ជំនាន់ដើមទាំងនេះ បានមានវត្តមាននៅលើភពផែនដីកាលពី ១២០លានឆ្នាំមុន៕

ការសិក្សា៖ ពួកបក្សី កាលពីអតីតកាល ប្រហែលជា មានស្លាប ៤