លោក ហ៊ុយ ហានសុង សម្ពោធដាក់ ប្រើប្រាស់ បណ្ណាល័យ មណ្ឌលធនធាន នៅតំបន់ សេដ្ឋកិច្ចពិសេស ភ្នំពេញ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ លោក ហ៊ុយ ហានសុង នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥នេះ អញ្ជើញទៅសម្ពោធ ដាក់ឲ្យប្រើប្រាស់ បណ្ណាល័យមណ្ឌលធនធាន នាតំបន់សេដ្ឋកិច្ចភ្នំពេញ។

បណ្ណាល័យមណ្ឌលធនធាននេះ ជាផ្នែកមួយនៃកម្មវីធីរយៈពេល ៣ឆ្នាំ ស្តីពីការអភិវឌ្ឍផ្នែកអប់រំ និងសង្គមដល់កម្មករ និយោជិត ដែលផ្តល់ថវិការួមគ្នាដោយអង្គការ Sipar និងទីភ្នាក់ងារ បារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដោយសហការជាមួយដៃគូនានា ដែលរួមមានក្រសួងការងារ, សមាគមរោងចក្រ កាត់ដេរនៅកម្ពុជា (GMAC), សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងដៃគូពាក់ព័ន្ធផ្សេងទៀត។

បណ្ណាល័យនេះ មានបំពាក់នូវ ធនធានជាសៀវភៅអាន និងធនធានឌីជីថល ដែលកម្មករនិយោជិត ត្រូវការដើម្បីទទួលបានព័ត៌មាន និងបន្តការអភិវឌ្ឍ ផ្នែកវិជ្ជាជីវៈរបស់ពួកគាត់ និងគ្រប់គ្រងដោយបុគ្គលិក ដែលទទួលការបណ្តុះបណ្តាលពី អង្គការស៊ីប៉ា។ បន្ថែមពីនេះ ដៃគូនៃគម្រោង នឹងផ្តល់ការបណ្តុះបណ្តាលអប់រំ ដល់កម្មករ/ប្រធានក្រុមកម្មករ នៅក្នុងរោងចក្រ ដើម្បីចែករំលែកចំណេះដឹង លើប្រធានបទផ្សេងៗ ដែលក្នុងនោះមានអាហារូបត្ថម្ភ សុខភាព អនាម័យ ច្បាប់ការងារ និងគ្រឿងញៀន។

គម្រោងនេះរំពឹងថា នឹងផ្តល់ប្រយោជន៍ ដល់កម្មករចំនួនជាង ២០.០០០នាក់ រួមទាំងគ្រួសារ របស់ពួកគាត់ចាប់ពីពេលឥឡូវរហូតដល់ឆ្នាំ២០១៨។ បណ្ណាល័យមណ្ឌលធនធានមួយនេះ ជាមណ្ឌលធនធានពេញលេញ ដំបូងគេដែលត្រូវបានបង្កើតឡើង ក្រោយពីគម្រោងសាកល្បងពីរឆ្នាំ ដែលជាលទ្ធផលបានបង្កើត ជាបណ្ណាល័យធម្មតានៅក្នុងរោងចក្របី ក្នុងនោះមានរោងចក្រ Pactics នៅសៀមរាប និងរោងចក្រ Dewhirst និង Suntec នៅរាជធានីភ្នំពេញ ហើយមាន រោងចក្រ ៤ទៀត កំពុងរៀបចំបើកឲ្យ ដំណើរការបណ្ណាល័យ មណ្ឌលធនធានផងដែរ៕