រដ្ឋមន្រ្តីបរិស្ថាន ជំរុញមន្រ្តី ពង្រឹងសមត្ថភាព គ្រប់គ្រងស្ថាប័ន

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានលើកទឹកចិត្ត  និងជំរុញឲ្យមន្រ្តី របស់ក្រសួងបរិស្ថាន ទាំងអស់ ពង្រឹងសមត្ថភាពគ្រប់គ្រង ការងារជាពិសេសស្ថាប័ន របស់ផងខ្លួន ឲ្យមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតប ទៅនឹង តម្រូវការ ចាំបាច់ផ្សេងៗក្នុងសង្គម។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល មន្ត្រីក្រសួងបរិស្ថាន ក្នុងគោលដៅពង្រឹងសមត្ថភាព ការងារគ្រប់គ្រងស្ថាប័ន ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ បានជំរុញ និងលើកទឹកចិត្តសិក្ខាកាម ទាំងអស់ បង្កើន ការយកចិត្តទុកដាក់ស្វែងយល់អំពី ភាពចាំបាច់ និងសារៈប្រយោជន៍នៃភាពជាអ្នកដឹកនាំ និងសិល្បៈគ្រប់គ្រង ទាំង នៅក្នុងស្ថាប័នរដ្ឋនិងគ្រឹះស្ថានឯកជន ដើម្បីប្រសិទ្ធភាព ប្រសិទ្ធផល និងភាពជោគជ័យរបស់ស្ថាប័ន។

លោករដ្ឋមន្រ្តី ក៏បានសម្តែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន កូកាកូឡាកម្ពុជា ដែលបាន រួមសហការជាមួយក្រសួងបរិស្ថាន ក្នុងការកសាង សមត្ថភាពគ្រប់គ្រង និងភាពជាអ្នកដឹកនាំតាមរយៈ ការចែក រំលែក បទពិសោធ នៃភាពជាអ្នកដឹកនាំ និងភាពជោគជ័យរបស់ ក្រុមហ៊ុនផងដែរ៕