Asus Zenfone Go ចេញលក់នៅក្នុងប្រទេសឥណ្ឌា ក្នុងតម្លៃ 80$

Asus Zenfone Go ចេញលក់នៅក្នុងប្រទេសឥណ្ឌា ក្នុងតម្លៃ 80$

ក្រុមហ៊ុន Asus បានបង្ហាញនូវស្មាតហ្វូនដែលមានតម្លៃថោកជាងគេរបស់ខ្លួន នៅក្នុងទីផ្សារប្រទេសឥណ្ឌា ដែលស្មាតហ្វូននេះមានឈ្មោះថា ZenFone Go ។ ស្មាតហ្វូននេះត្រូវបានលក់ក្នុងតម្លៃ INR 5,299 (ប្រហែល 80$) ហើយអាចរកទិញបានតាមអនឡាញ នៅលើគេហទំព័រ Flipkart ។ ស្មាតហ្វូន Asus ZenFone Go នេះមានអេក្រង់LCD ទំហំ 4.7 អ៊ីញ ជាមួយនឹងកម្រិតភាពច្បាស់ 854x480 ភិចសែល, ប្រើបន្ទះ ឈីប MediaTek MT6580M, មានរ៉េមទំហំ 1 ជីកាបៃ និងមេម៉ូរីម៉ាស៊ីនទំហំ 8 ជីកាបៃ, កាមេរ៉ាក្រោយមានទំហំ 5 មេកាភិចសែល ចំនែក កាមេរ៉ាមុខជាប្រភេទ VGA ។ ស្មាតហ្វូននេះប្រើបានស៊ីមពីរ ហើយគាំទ្រដល់ប្រព័ន្ធ 4G LTE ទៀត រីឯប្រព័ន្ធប្រតិបត្តិការរបស់វាវិញគឺ Android 5.1 Lollipop ប៉ុន្តែថាមពលថ្មរបស់មានទំហំតែ 1600 មីលីពែប៉ុណ្ណោះ ។ ចំពោះព៌ណរបស់ស្មាតហ្វូននេះមាន4ព៌ណគឺ ព៌ណខ្មៅ, ព៌ណស, ព៌ណផ្កាឈូក និងព៌ណខៀវ ។

Asus Zenfone Go ចេញលក់នៅក្នុងប្រទេសឥណ្ឌា ក្នុងតម្លៃ 80$

Asus Zenfone Go ចេញលក់នៅក្នុងប្រទេសឥណ្ឌា ក្នុងតម្លៃ 80$

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Asus Zenfone Go ចេញលក់នៅក្នុងប្រទេសឥណ្ឌា ក្នុងតម្លៃ 80$
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Asus Zenfone Go ចេញលក់នៅក្នុងប្រទេសឥណ្ឌា ក្នុងតម្លៃ 80$

ចុះថ្ងៃទី 29 ខែធ្នូ ឆ្នាំ 2015 ម៉ោង 10:45 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ