រដ្ឋមន្ត្រី បណ្តុះបណ្តាល​មន្ត្រី​ក្រសួងបរិស្ថាន ក្នុង​គោលដៅ​ពង្រឹងសមត្ថភាព​ការងារ​គ្រប់គ្រង​ស្ថាប័ន​

ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​មន្ត្រី​ក្រសួងបរិស្ថាន ក្នុង​គោលដៅ ពង្រឹងសមត្ថភាព​ការងារ​គ្រប់គ្រង​ស្ថាប័ន​។

​លោក​រដ្ឋ​ន្ត្រី មានប្រសាសន៍ ជំរុញ និង​លើកទឹកចិត្ត​សិក្ខាកាម​ទាំងអស់ បង្កើន​ការយក ចិត្តទុកដាក់ ស្វែងយល់​អំពី​ភាពចាំបាច់ និង​សារៈប្រយោជន៍​នៃ​ភាពជា​អ្នកដឹកនាំ​និង​សិល្បៈ​គ្រប់គ្រង ទាំង​នៅក្នុង​ស្ថាប័នរដ្ឋ​និង​គ្រឹះស្ថាន​ឯកជន ដើម្បី​ប្រសិទ្ធភាព ប្រសិទ្ធ​ផល និង​ភាពជោគជ័យ​របស់​ស្ថាប័ន​។

​លោក​រដ្ឋមន្ត្រី ក៏បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមហ៊ុន​កូកាកូឡា កម្ពុជា ដែល​បានរួម​សហការ​ជាមួយ ក្រសួងបរិស្ថាន ក្នុង​ការកសាង​សមត្ថភាព​គ្រប់គ្រង និង​ភាពជា​អ្នកដឹកនាំ តាមរយៈ​ការចែករំលែក​បទពិសោធ នៃ​ភាពជា​អ្នកដឹកនាំ និង​ភាពជោគជ័យ​របស់​ក្រុមហ៊ុន​៕​H/S