រដ្ឋមន្ត្រី ជួប​តំណាង​ទូរទស្សន៍​ក្នុងស្រុក រម្លឹក​ពី​ការកំណត់​ឲ្យ​ឈប់​ចាក់​បញ្ចាំង​រឿង​បរទេស នៅ​ម៉ោង ៧ ដល់​ម៉ោង ៩ យប់ ចាប់ពី​ថ្ងៃទី​១​មករា​តទៅ​

ភ្នំពេញ: លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ជួបប្រជុំ​ជាមួយ​តំណាង​បណ្តា​ស្ថានីយទូរទស្សន៍ ក្នុងស្រុក​ទាំងអស់ នា​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ ដើម្បី​រំលឹក​ពី​ឱសានវាទ នៃ​ការឈប់​ចាក់​បញ្ចាំង វណ្ណ​កម្ម​ភាពយន្ត​បរទេស ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ ចាប់ពី​ម៉ោង ៧ ដល់​ម៉ោង ៩ យប់​។ លោក​រដ្ឋមន្ត្រី ចង់​ឲ្យ​ទូរទស្សន៍​ទាំងអស់ ចាក់ផ្សាយ​រឿងកុន​ខ្មែរ ដើម្បី​លើកកម្ពស់​តម្លៃ​ខ្សែភាពយន្ត​ខ្មែរ នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​។​

​របាយការណ៍​របស់​ក្រសួង​ព័ត៌មាន​បង្ហាញថា រហូតដល់​ពេលនេះ មាន​ស្ថានីយ​ទូរទស្សន៍​​ក្នុងស្រុក នៅ​ភ្នំពេញ ចំនួន ១៦ ស្ថានីយ និង​តាម​បណ្តា​ខេត្ត មាន​ស្ថានីយ​ទូរទស្សន៍​ផ្សាយ​បន្ត ចំនួន ៥៩ ស្ថានីយ​៕​