សង្ស័យគំនុំ ​មនុស្សប្រុសស្រី​ក្មេងចាស់៦នាក់ ​ត្រូវជនដៃដល់កាប់​របួសធ្ងន់ស្រាល​នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា ​ជនដៃដល់ម្នាក់បានលបចូល​ទៅកាប់ក្រុមគ្រួសារ​ក្រីក្រមួយគ្រួសារ​បណ្តាលឲ្យ​រងរបួសធ្ងន់ស្រាល ។

ហេតុការណ៍នេះ​ ​បានកើតឡើង​​នៅម៉ោង១និិង៣០នាទី​រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ​ធ្នូ ២០១៥ ​នៅក្នុងភូមិ១ ​សង្កាត់១ ​ក្រុងព្រះសីហនុ ។

ករណីនេះ​ សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា ​សង្ស័យផ្តើមចេញពី​រឿងគំនុំអ្វីមួយ​ ព្រោះជនរងគ្រោះជាគ្រួសារក្រីក្រ​ ។ សេចក្តីរាយការណ៍បន្តថា ​ក្រោយកើតហេតុជន​ដៃដល់មិនទាន់ស្គាល់​អត្តសញ្ញាណបានរត់គេច​បាត់ស្រមោល​ នៅពេលនេះសមត្ថកិច្ចជំនាញ​ពាក់ព័ន្ឋកំពុងធ្វើកោសល្យវិច័យ និងបើកការស៊ើបអង្កេត ។

លោកឧត្តមសេនីយ៍ទោ​ ជួន ណារិន ​ស្នងការនគរបាលខេត្តព្រះសីហនុ ​មិនអាចទាក់ទង​សុំការអត្តាធិប្បាយបន្ថែមទេ ​ដោយទូរស័ព្ទរបស់​លោកទទួល​ការ​ហៅចូលជា​ច្រើន​លើក​បាន​ហើយ ​តែគ្មានអ្នកលើកទទួល ៕