ព័ត៌មាន​បន្ថែមពីករណីកាប់មនុស្ស​មួយគ្រួសាររបួសធ្ងន់ស្រាល​៧នាក់នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖​ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​​កោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា​ ​ជនរងគ្រោះ​របួសធ្ងន់៣នាក់​ក្នុងហេតុការណ៍ជន​មិនស្គាល់មុខលប​ចូលមកកាប់​ទៅលើក្រុមគ្រួសារ​ក្រីក្រីមួយបណ្តាលឲ្យមនុស្សរបួស​ធ្ងន់ស្រាលសរុប៧នាក់​កាលពីម៉ោង១និិង៣០នាទី​រំលងអធ្រាត្រ​ឈានចូលថ្ងៃទី២៩​ ​ធ្នូ ២០១៥ ​នៅក្នុងភូមិ១ ​សង្កាត់១ ​​ក្រុងព្រះសីហនុនោះ ​ត្រូវក្រុមគ្រួសារនិង​សមត្ថកិច្ចត្រៀមបញ្ជូន​មកសង្គ្រោះបន្ទាន់នៅរាជធានី​ភ្នំពេញនាពេលបន្តិចទៀតនេះ ។

ករណីខាងលើនេះ​​ សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា​​ ​សង្ស័យផ្តើមចេញពី​រឿងគំនុំអ្វីមួយ​​ ​ព្រោះជនរងគ្រោះជាគ្រួសារក្រីក្រ​​ ​។ សេចក្តីរាយការណ៍បន្តថា ​​ក្រោយកើតហេតុ​ជន​ដៃដល់មិនទាន់ស្គាល់​​អត្តសញ្ញាណបានរត់គេច​បាត់ស្រមោល​​ នៅពេលនេះ​សមត្ថកិច្ចជំនាញ​ពាក់ព័ន្ឋកំពុង​បើកការស៊ើបអង្កេត ។