​បញ្ហា​បំណុលដែលអ៊ុយក្រែនជំពាក់​រុស្ស៊ីអាច​នឹង​បញ្ជូនទៅ​តុលារ​អន្តរជាតិ​

​រុស្ស៊ី​៖​ប្រធានាធិបតី​រុស្ស៊ី​លោក ពូ​ទីន បាន​បញ្ជា​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​បញ្ជូន​សំណុំរឿង​បំណុល​៣​ពាន់​លាន​ដុល្លារ​ដែល​ប្រទេស​អ៊ុយ​ក្រែ​ន​ជំពាក់​ទៅ​ដោះស្រាយ​នៅ​តុលាការអន្តរជាតិ ប្រសិនបើ​មិន​ព្រម​សង​តាម​ការកំណត់​នោះ​។​

​ការបញ្ជា​បែបនេះ​ធ្វើឡើង​បន្ទាប់ពី រុស្ស៊ី​បានគ្រោង​ធ្វើ​រចនាសម្ព័ន្ធ​ថ្មី​សម្រាប់​បំណុល​៣​ពាន់​លាន​ដុល្លារ​អាមេរិក​ដែល​ប្រទេស​អ៊ុយ​ក្រែ​ន​ជំពាក់ ពោលគឺ​នឹង​អនុញ្ញាតឱ្យ​ប្រទេស​អ៊ុយ​ក្រែ​នស​ង​ម្តង​១​ពាន់​លាន​ក្នុង​ចន្លោះ​ពី​ឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០១៨ ប៉ុន្តែ​ត្រូវ​មានការ​ធនាគា​ពី​អឺរ៉ុប អាមេរិក ឬ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ ភាគី​ទាំងបី​មិនមាន​ម្នា​ក់ណា​ចេញ​ខ្លួន​មក​ធានា​ទេ​។​

​ទន្ទឹម​នោះ​នាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន​លោក អា​សេនី បានប្រកាស​កាលពី​សប្តាហ៍​មុន​ថា​ប្រទេស​របស់លោក​នឹង​ពន្យារពេល​សងបំណុល​នេះ​។ បន្ទាប់មក រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ថ្មី​របស់​អ៊ុយ​ក្រែ​ន​គឺ​លោក ណា​តា​លី បាន​អះអាងថា​អ៊ុយ​ក្រែ​ន​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ចរចា​ជាមួយ​រុស្ស៊ី​ស្តីអំពី​បញ្ហា​បំណុល​នេះ ដោយ​សង្ឃឹមថានឹង​សម្រេចបាន​លទ្ធផល​មុនពេល​ពាក្យបណ្តឹង​ទៅដល់​ដៃ​តុលាការ​៕

 

​បញ្ហា​បំណុលដែលអ៊ុយក្រែនជំពាក់​រុស្ស៊ីអាច​នឹង​បញ្ជូនទៅ​តុលារ​អន្តរជាតិ​