Suzuki Viva ចេញ​ថ្មី​ស៊េរី 016 ផ្លាស់ប្ដូរ ៤ ចំណុច


Suzuki Viva ចេញ​ថ្មី​ស៊េរី 016 ផ្លាស់ប្ដូរ ៤ ចំណុច

ក្រុមហ៊ុន Suzuki បាន​បញ្ចេញ​ម៉ូតូ Suzuki Viva ស៊េរី​ថ្មី​ឆ្នាំ 2016 ដោយ​មាន​ការ​ផ្លាស់ប្ដូរ​ថ្មី​មួយ​ចំនួន ដើម្បី​បង្កើន​ការ​ទាក់ទាញ​ពី​អ្នក​ប្រើប្រាស់។

 

Suzuki Viva ចេញ​ថ្មី​ស៊េរី 016 ផ្លាស់ប្ដូរ ៤ ចំណុច

 

Suzuki Viva ស៊េរី​ថ្មី​មាន​ការ​ផ្លាស់ប្ដូរ​ដូចជា​ការ​ប្រើ​អាគុយ​ស្ងួត​ជំនួស​អាគុយ​ទឹក​ដែល​ប្រើ​លើ​ស៊េរី​មុនៗ។ ចង្កៀង​មុខ ផ្លាក​ក និង​តែម​ក៏​មាន​ការ​រចនា​ថ្មី រួម​ជាមួយ​កែប​ក៏​ត្រូវ​បាន​ផ្លាស់ប្ដូរ​ដោយ​បំពាក់​នូវ​វត្ថុធាតុ​ដើម​ថ្មី​ពិសេស​ជាង​ម៉ូដែល​ចាស់ មិន​រអិល ងាយស្រួល​អង្គុយ​ទាំង​អ្នក​ជិះ​និង​អ្នក​បើកបរ។

 

Suzuki Viva ចេញ​ថ្មី​ស៊េរី 016 ផ្លាស់ប្ដូរ ៤ ចំណុច

 

Suzuki Viva ចេញ​ថ្មី​ស៊េរី 016 ផ្លាស់ប្ដូរ ៤ ចំណុច

 

Suzuki Viva ចេញ​ថ្មី​ស៊េរី 016 ផ្លាស់ប្ដូរ ៤ ចំណុច

 

Viva បាន​ចេញ​លក់​លើ​ទីផ្សារ​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ ១៩៩៩។ ក្នុង​រយៈ​ពេល​ជិត​ ២០ ឆ្នាំ Viva បាន​វិវឌ្ឍ​ខ្លួន​ជា​ច្រើន​ជំនាន់​និង​ក្លាយ​ជា​ការ​ចងចាំ​របស់​អ្នក​ប្រើប្រាស់​មួយ​ចំនួន​។

 

ក្នុង​ការ​បង្ហាញ​ម៉ូតូ viva ស៊េរី​ថ្មី លោក Nobuo Kidokoro នាយក​រោងចក្រ Cambodia Suzuki បាន​ស្វែង​រក​ការ​គាំទ្រ​ពី​ដៃគូ​សហការ។ លោក​​បាន​សន្យា​​ជំរុញ​ធ្វើ​ការ​អភិវឌ្ឍន៍​យីហោ​ម៉ូតូ​របស់​ជប៉ុន​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​រាប់​ឆ្នាំ​នេះ​មាន​ប្រជាប្រិយភាព​និង​សន្ទុះ​គាំទ្រ​ឡើង​វិញ​នៅ​ឆ្នាំៗ​ខាង​មុខ។

 

Suzuki Viva ស៊េរី​ថ្មី ២០១៦ តម្លៃ​ប្រហែល ១៥០០ ដុល្លារ​អាមេរិក៕

 

ចុច​អាន៖ Viva ​ជា​អ្នក​បើក​ទីផ្សារ​​​ដំបូង​នាំ​កេរ្តិ៍​ឈ្មោះ​ម៉ូតូ​ Suzuki ល្បី​រន្ទឺ​​​រយៈ​ពេល​ជាង ២០ ឆ្នាំ

 

អត្ថបទ៖ ប៊ុណ្ណារ៉ា