បទល្មើស​គ្រឿងញៀន​ក្នុង​ខេត្តកំពង់ឆ្នាំង សមត្ថកិច្ច​បង្ក្រាប​មិនចេះ​អស់​

​លោក ប្រាក់ វុ​ឌ្ឍី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា អសមត្ថភាព​ក្នុងការ​បង្ក្រាប​បទល្មើស​ផ្សេងៗ​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម ហេតុនេះហើយ​ទើប​សកម្មភាព​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន ល្បែងស៊ីសង និង​បទល្មើស​ផ្សេងៗ​នៅតែ​រាលដាល​គួរ​ឲ្យ​ភ័យខ្លាច​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា បទ​ល្មើ​លស​គ្រឿងញៀន​នៅ​ស្រុក​បរិបូរណ៍ និង​ក្រុង​កំពង់ឆ្នាំង សមត្ថកិច្ច​បង្ក្រាប​មិនចេះ​អស់​នោះទេ ព្រោះ​សមត្ថកិច្ច​បង្ក្រាប​តែ​ជនសង្ស័យ​តូចតាច ចំណែក​មេខ្លោង​ធំៗ​នៅតែ​គេច​ផុតពី​សំណាញ់​ច្បាប់​។

ការ​ពី​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ កន្លងទៅ​ថ្មីៗ​នេះ​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង និង​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ឡោមព័ទ្ធ​ចាប់ខ្លួន​ពេល​កំពុង​ធ្វើ​សកម្មភាព​លក់​គ្រឿងញៀន ដោយ​រឹបអូស​បាន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​៣​កញ្ចប់​ធំ​និង​តូច ព្រមទាំង​ឧបករណ៍​ជក់​គ្រឿងញៀន​ផងដែរ​។ ការបង្ក្រាប​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​នេះ កើតឡើង​នៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ជាទី​កន្លែង​ដែលមាន​បទល្មើស​ចែកចាយ​ជួញដូរ​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​ពេញបន្ទុក​។ ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ វ័​ន្ត ហៃ អាយុ​៤៣​ឆ្នាំ រស់នៅក្នុង​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ហើយ​ជា​មុខសញ្ញា​ចែកចាយ​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម​ផងដែរ​។

ប្រជាពលរដ្ឋនៅក្នុង​ក្រុង​កំពង់ឆ្នាំង បាន​លើកឡើងថា សមត្ថកិច្ច​នគរបាល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​តិចតួច​ណាស់ បើ​ប្រៀបធៀប​ទៅនឹង​បទល្មើស​ដែល​កើតឡើង​យ៉ាង​រាលដាល​ទាំង​នៅក្នុង​ក្រុង​កំពង់ឆ្នាំង និង​នៅតាម​បណ្ដា​ស្រុក​នានា​។ បញ្ហា​នេះ​លោក ប្រាក់ វុ​ឌ្ឍី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង គួរ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​គ្រឿងញៀន​ក៏ដូចជា បទល្មើស​ផ្សេងៗ​ប្រកបដោយ​ប្រសិទ្ធភាព ព្រោះ​កន្លងមក​លោក ប្រាក់ វុ​ឌ្ឍី សកម្ម​ខ្លាំងណាស់​ក្នុង​ការបម្រើ​ផលប្រយោជន៍​អ្នកស្រី ជា ខេង ដែលជា​មេចោរ​ប្លន់​ដី​រាស្ត្រ​នៅ​ភូមិ​ឡ​ពាង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។ ដូច្នេះ​លោក ប្រាក់ វុ​ឌ្ឍី គួរតែ​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង បទល្មើស​គ្រឿងញៀន និង​អំពើចោរកម្ម​ក្នុង​ខេត្តកំពង់ឆ្នាំង​ជាប្រចាំ កុំ​សកម្ម​តែ​ខាង​ធ្វើបាប​ប្រជាពលរដ្ឋ​ទន់ខ្សោយ​ដោយ​ឥត​អៀនខ្មាស​តទៅទៀត​៕

ប្រាក់-វុឌ្ឍី​លោក ប្រាក់ វុ​ឌ្ឍី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង KA-28-12-2015-04 KA-28-12-2015-01 KA-28-12-2015-03