អាថ៌កំបាំង​នៃការថែ​រក្សា​ស្បែក​

ជាទូទៅលក្ខណៈ​ស្បែករបស់​មនុស្ស​ម្នាក់ៗ​មិនដូចគ្នាទេ​ ខ្លះមានស្បែក​ស្ងួត ​ខ្លះមាន​ស្បែក​ខ្លាញ់ ​និងខ្លះទៀត​មានស្បែក​ធម្មតា។ ​ដូច្នេះចំពោះ​ការថែបំប៉ន​ស្បែក​ក៏មានលក្ខណៈ​ខុសគ្នាដែរ ​ហើយខាងក្រោមនេះ​គឺជាវិធីក្នុងការ​ថែរក្សា​ស្បែក​នីមួយៗ៖​

អាថ៌កំបាំង​នៃការថែ​រក្សា​ស្បែក​-ស្បែក​មុខធម្មតាៈ​ មនុស្សមួយ​ភាគធំ​ដែ​លមានស្បែក​មុខធម្មតា ​គឺច្រើនមានជាតិ​ខ្លាញ់​ស្រោប​ស្តើងៗ​នៅលើបរិវេណ​ស្បែកថ្ងាស​ និងច្រមុះ ​ហើយមាន​បរិមាណ​ច្រើនជាង​នៅត្រង់​ថ្ពាល់។ ​ស្របពេលគ្នា​នោះដែរ​ស្បែក​នៅ​ត្រង់ជុំវិញកែវ​ភ្នែកនិងត្រង់​ចំណែក​ថ្ពាល់ចុះមក​ដល់.​កហាក់​មានសភាពស្ងួត​ជាងបរិវេណ​ដទៃទៀត។​ ចំពោះការមើល​ថែទាំសម្អាត​គឺគួរលុបលាង​ផ្ទៃមុខដោយ​សាប៊ូខ្សោយៗ​ ហើយក៏មិនគួរ​ប្រើឡូសិន​ដែលមាន​ចំណែក​ផ្សំពីអាល់កុល​ ព្រោះវាអាច​ធ្វើឲ្យ​ស្បែករបស់​អ្នកក្លាយ​ទៅជាក្រៀម​ស្ងួតបាន។ ​រីឯការប្រើប្រាស់​ម៉យជឺរ៉ាយសឺវិញ​គួរលាបតែចំពោះ​បរិវេណ​ថ្ពាល់និង​ស្បែកនៅ​ជុំវិញភ្នែក ​ដើម្បីការពារការ​កើតស្នាម​ជ្រីវជ្រួញ។​
-ស្បែកមុខ​ខ្លាញ់ៈ ​សំរាប់ស្បែកមុខ​ប្រភេទនេះ​ច្រើនឡើងខ្លាញ់​នៅត្រង់ថ្ងាស​ ចង្កា​ និងច្រមុះ​ ហើយស្បែក​ប្រភេទនេះ​ក៏មិនងាយកើត​មានស្នាម​ជ្រីវជ្រួញ​ជាងអ្នកមាន​ស្បែកស្ងួត​ផងដែរ​ និងការសម្អាត​ស្បែកក៏​មានលក្ខណៈ​ពិបាក​ជាងទៀត​ផង ពីព្រោះ​មានហេតុផល​ថា ​ខ្លាញ់ពីក្រពេញ​ខ្លាញ់ធ្វើការ​ខុសធម្មតា។​ ការធ្វើការសម្អាត​គួរជ្រើសរើស​ប្រើសាប៊ូ​ខ្សោយៗ ​ឬក៏ប្រើជេលថ្លាៗ​លុបលាងមុខ​ តែហាមប្រើ​ញឹកញាប់ពេក។ ​ក្នុងករណី​ដែលស្បែក​មុខឡើង​ខ្លាញ់ខ្លាំង​ពេក ​គួរប្រើក្រដាស​អនាម័យផ្តិត​សម្អាត​ជំនួស។​ ចំពោះគ្រឿង​សម្អាងវិញគួរ​ប្រើប្រភេទ ​Oil-Free ​ដើម្បីការពារ​កុំឲ្យផ្ទៃមុខ​មើលឃើញ​ឡើងខ្លាញ់ខ្លាំងពេក។​
-ស្បែកមុខ​ស្ងួតៈ ​សម្រាប់អ្នក​មានលក្ខណៈ​ស្បែកមុខ​បែបនេះ​ងាយនឹងប្រឈម​កើតស្នាម​ជ្រីវជ្រួញ​ជាងប្រភេទ​ស្បែកដទៃទៀត ​ដោយសារតែ​មិនអាច​រក្សាទុកនូវ​ភាពសំណើម​បាន។​ ចំពោះការថែទាំ​ដែលត្រឹមត្រូវ​គួរលុប​លា​ងមុខនៅពេល​ព្រឹកដោយ​ប្រើទឹកទទេ​ នៅពេលល្ងាច​ដែលត្រូវលាង​គ្រឿងសម្អាង​ចេញនោះ​ គួរជ្រើសរើស​ប្រើក្រែមលាង​មុខដែលមាន​ចំណែកផ្សំរបស់ម៉យ​ជឺរ៉ាយសឺ។ ​នៅមុនពេល​ចូលដំណេក​គួរប្រើក្រែម​បំប៉នស្បែក​ដើម្បីជួយ​បង្កើនភាព​សំណើម​ដល់ស្បែកមុខ។ ​ប៉ុន្តែចំណុចល្អ​របស់អ្នកមាន​ស្បែកមុខស្ងួត​ គឺរន្ធរោម​ច្រើនមើលឃើញ​រាបហាប់​ស្មើ ​ហើយថែម​ទាំងមិនសូវ​កើតមាន​បញ្ហាផ្ទៃ​មុខឡើងខ្លាញ់​ព្រមទាំងមិន​សូវ​ឡើងមុន​លើផ្ទៃមុខ​ទៀតផង៕​

អត្ថបទ៖ ដេវីដ
Steptohealth