ទំពារស្ករកៅស៊ូ អាចផ្តល់ប្រយោជន៍ លើសពីការគិត

១-ស្រ្តីក្រិកប្រើស្ករកៅស៊ូ ដូចថ្នាំដុសធ្មេញ៖

ប្រមាណជា ១.០០០ឆ្នាំមុននេះ ស្ករកៅស៊ូហាក់ដូចជា បានកើតឡើង ហើយ។ នាសម័យនោះ ស្រ្តី ក្រិក ចូលចិត្ តទំពារស្ករកៅស៊ូដែលធ្វើឡើងពីជ័រស្រល់ជាខ្លាំង ដោយសារតែវាមាន ក្លិនក្រអូបងាយស្រួលទ្រាំ និងធ្វើឲ្យធ្មេញ ស្អាត។ ជ័រស្រល់នៅទីនេះត្រូវបានគេ យកទៅធ្វើជាថ្នាំដុសធ្មេញ។

ស្ករកៅស៊ូត្រូវបានគេផលិតជាលើកដំបូងនៅសហរដ្ឋអាមេរិក នៅឆ្នាំ១៨៨៤ ហើយរហូតមក ដល់ពេលនេះមាន ក្រុមហ៊ុនផលិតស្ករកៅស៊ូចំនូន ៥៥០នៅទូទាំងពិភពលោក ក្នុងនោះ ប្រទេសតួកគី តែឯងមាន រហូតដល់ទៅ ៦០ក្រុមហ៊ុន ឯណោះ។

២- ស្ករកៅស៊ូចូលរួមក្នុងកិច្ចការអង្កេតរបស់ប៉ូលីស៖
កុំគិតថាស្ករកៅស៊ូដែលប្រើរួចហើយ អស់តម្លៃឲ្យសោះ។ ប៉ូលីសធ្លាប់ប្រើវាសម្រាប់ រកស្នាម ធ្មេញ និងប្រភេទ ឈាមរបស់ជនសង្ស័យ។ ពេលខ្លះវាជាវត្ថុតាងដ៏សំខាន់ សម្រាប់តុលាការ។

៣-ស្ករកៅស៊ូគឺ ជាអាហារប្រចាំថ្ងៃរបស់ជនជាតិអាមេរិក៖
នៅសហរដ្ឋអាមេរិក បរិមាណស្ករកៅស៊ូ ដែលលក់ដាច់ប្រចាំឆ្នាំ អាចយកមកលាត សន្ធឹង មានប្រវែង ៥,៦លាន គីឡូម៉ែត្រ និងអាចយកមកព័ទ្ធផែនដីបានចំនួន ៤៣៩ជុំ។ នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ១៩៦៥ ស្ករកៅស៊ូត្រូវបាន គេយកទៅកាន់ លំហអាកាសជាលើកដំបូង ហើយអាកាសយាននិក បានទំពារវាជំនួសការដុសធ្មេញ។

៤-ស្ករកៅស៊ូ ត្រូវបានគេចាត់ថា ជាថ្នាំដុសធ្មេញ៖
បើមនុស្សម្នាក់គិតថា វាជាការរំខានណាស់ពេលដុសធ្មេញ និង ប្រើស្ករកៅស៊ូជំនួសវិញ នោះ នឹងត្រូវគេហៅថា មនុស្សខ្ជិល។  ជាក់ស្តែង បើមានអ្នកណាគិតដូច្នេះ ពិតជាខុសមិនខាន។ គេម្នាក់នោះមិនមែនជាមនុស្សខ្ជិល ឬ ខ្ជះខ្ជាយនោះទេ ផ្ទុយទៅវិញវាជា ការអនុវត្ត នូវទម្លាប់ដ៏ល្អមួយ។

៥-ប្រភពនៃស្ករកៅស៊ូ៖
នាជំនាន់ដើម ស្រ្តីក្រិករក្សាធ្មេញបានស្អាត និងរក្សាមាត់ឲ្យមានក្លិនល្អ ដោយសារតែគេប្រើ ជ័រស្រល់ដែលមាន ក្លិនក្រអូប។ ជ័រប្រភេទនេះ គេបានច្នៃវាជាម្សៅសម្រាប់ប្រើប្រាស់។ ដើម សតវត្សរ៍ទី១៩ ប្រភេទជ័រស្រដៀងគ្នា នឹងស្ករកៅស៊ូ ត្រូវបានគេដាក់លក់នៅតាមបណ្តា ហាង នានានៅតាមមាត់សមុទ្រខាងកើតសហរដ្ឋអាមេរិក។ បច្ចុប្បន្ននេះអាមេរិកបានបង្កើត ស្ករកៅស៊ូ “Double-mint” គឺលោក Wrigley ដែលក្រោយមកឈ្មោះរបស់គាត់ បានក្លាយ ជាឈ្មោះក្រុមហ៊ុនដ៏ធំបំផុតនៅសហរដ្ឋអាមេរិក។

៦-ការពារដង្កូវស៊ីធ្មេញ:
តាមរបាយការណ៍ផ្នែកវិទ្យាសាស្រ្តអំពីធ្មេញបានបង្ហាញឲ្យឃើញថា ស្ករកៅស៊ូ អាចជួយ បន្ថយជាតិអាស៊ីតនៅ ក្នុងមាត់។ ការទំពារស្ករកៅស៊ូរយៈពេល២ ទៅ ៣នាទីអាចកម្ចាត់ជាតិ ស្ករនៅក្នុងមាត់បាន ៩០ភាគរយ ហើយបើ ទំពារ ១០នាទីជាតិស្ករនៅក្នុងមាត់សល់ត្រឹម តែ ១ភាគរយប៉ុណ្ណោះ។ ហេតុនេះហើយស្ករកៅស៊ូ អាចជួយបំបាត់ រោគដង្កូវស៊ីធ្មេញបាន៕

ទំពារស្ករកៅស៊ូ អាចផ្តល់ប្រយោជន៍ លើសពីការគិត