កុងតឺន័រ បើកលឿនស្លេវ បុកម៉ូតូកៀបជាប់អូសជិត១០០ម៉ែត្រ ស្លាប់អ្នកជិះ២នាក់យ៉ាងរន្ឋត់នៅលើកំណាត់ផ្លូវជាតិលេខ៤

ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោងប្រមាណ៩កន្លះយប់ថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៥ នេះ។រថយន្តដឹកកុងតឺន័រមួយគ្រឿងបានបុកបើកម៉ូតូពេញមួយទំហឹង អូសចម្ងាយ ជិត១០០ម៉ែត្របណ្ដាលអោយអ្នកជិះម៉ូតូចំនួន២នាក់ស្លាប់ភ្លាមៗយ៉ាងរន្ឋត់។

សេចក្តីរាយការណ៍បានអោយដឹងថា ករណីថ្នាក់ចរាចរណ៍មួយករណីធ្ងន់ធ្ងរនេះគឺ កើតមាននៅម្តុំក្បែរផ្សារឃ្លាំងលើក្នុងសង្កាត់លេខ១ក្រុងព្រះសីហនុ ដោយរថយន្ត កុងតឺនរ័បើកលឿនស្លេវបុកប៉ះនិងម៉ូតូក្នុងទិសដៅបើកបរបញ្ច្រាសទិសគ្នាបណ្តាល អោយបុរសអ្នកជិះម៉ូតូ ដោយរថយន្តបុក ធ្វើការនៅក្រុមហ៊ុន ជីប ម៉ុង ជាមួយគ្នា ២នាក់បានស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាមភ្លាមៗ គឺរថយន្តកុងតឺនរ័បុកគាបជាប់ ទាំងម៉ូតូទាំងមនុស្សអូសចម្ងាយប្រមាណជិត១០០ម៉ែត្រ ទើបរថយន្តឈប់ហើយ អ្នកបើកបររត់គេចខ្លួនបាត់ស្រម៉ោល៕

កុងតឺន័រ បើកលឿនស្លេវ បុកម៉ូតូកៀបជាប់អូសជិត១០០ម៉ែត្រ ស្លាប់អ្នកជិះ២នាក់យ៉ាងរន្ឋត់នៅលើកំណាត់ផ្លូវជាតិលេខ៤  កុងតឺន័រ បើកលឿនស្លេវ បុកម៉ូតូកៀបជាប់អូសជិត១០០ម៉ែត្រ ស្លាប់អ្នកជិះ២នាក់យ៉ាងរន្ឋត់នៅលើកំណាត់ផ្លូវជាតិលេខ៤