នៅព្រឹកនេះ ក្រុម១៥៧ និងសប្បុរជន នៅទូទាំង​ រាជធានី-ខេត្តបន្តបរិច្ចាគឈាម នៅសាលា PPIU

ភ្នំពេញ៖ សមាជិក សមាជិកាចលនាយុវជនកម្ពុជា ក្រុម១៥៧ និងសប្បុរជននានា នៅទូទាំងរាជធានី-ខេត្ត នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥នេះ នៅតែបន្តបរិច្ចាកឈាម ១ថ្ងៃពេញ នាសកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)។

 លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា ការទទួលអំណោយ ឈាមកំពុងបន្តធ្វើនៅសាកលវិទ្យាល័យ PPIU ហើយអំណោយទទួលបានកាលពីថ្ងៃទី២៨ ខែធ្នូ ទទួលបាន ៣៦៤កំប្លោក ។

លោកបន្តថា ការចូលរួមសហការរបស់ស្ថាប័ន អង្គភាព វិស័យឯកជនទាំងអស់ តាមរយៈការអប់រំ បូកបញ្ចូលជាមួយសិល្បៈ ដូចនៅ PPIU នេះ បានធ្វើឲ្យនិស្សិត និងយុវជន ប្រជាពលរដ្ឋទូទៅចូលរួម និងគាំទ្រកាន់តែច្រើនឡើង។

ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម សូមថ្លែងអំណរគុណជាអនេក ចំពោះអ្នកស្រី ទេព កូលាប សកលវិទ្យាធិការ នៃសកលវិទ្យាល័យភ្នំពេញអន្តរជាតិ, លោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុមទី១៥៧, លោក ព្រាប សុវត្ថិ តារាចម្រៀងដ៏ល្បីនៅក្នុងប្រទេសកម្ពុជា និងក្រុមសិល្បៈករទាំងអស់ ព្រមទាំងវិស័យឯកជនទាំងអស់ មានក្រុមហ៊ុន NCV Vital ផងដែរ ។

លោក ហុក គឹមចេង បានបញ្ជាក់ថា ដោយសារការចូលរួមចំណែកទាំងអស់គ្នា ទើបធ្វើឲ្យយើងទទួលបានអំណោយឈាមដ៏ច្រើន ក្នុងថ្ងៃទី២៨-២៩ធ្នូនេះ ហើយនេះគឺជាយុទ្ធនាការដ៏ធំនៅក្នុងបំណាច់ឆ្នាំ២០១៥នេះ។

ជាមួយគ្នានោះ សូមថ្លែងអំណរគុណដល់សប្បុរជនទាំងអស់ ដែលបានបរិច្ចាគឈាមនាពេលកន្លងមក និងបន្តការបរិច្ចាកបន្តទៀត និងសូមជូនពរដល់សប្បុរជនទាំងអស់ ក្នុងឱកាសឆ្នាំថ្មី ចូលឆ្នាំសាកល ២០១៦ខាងមុខនេះ សូមឲ្យមានសេចក្តី សុភមង្គលគ្រប់គ្នា។

ក្នុងឱកាសបើកពិធីបរិច្ចាកឈាម កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ លោក ម៉ឹង ពន្លក  ការផ្តល់ឈាមពិតជាមាន សារៈសំខាន់ណាស់ដើម្បីយកទៅសង្គោះជីវិត ហើយលោកក៏តែងតែអំពាវនាវដល់យុវជន និងប្រជាពលរដ្ឋ ទំាងអស់ចូលរួមបរិច្ចាគឈាមឲ្យបានទំាងអស់គ្នា។ ជាមួយគ្នានោះដែរ ក្រុមយុវជន ១៥៧ ក៏នឹងបន្តបរិច្ចាគ ឈាមឲ្យបានជារៀងរាល់ឆ្នាំផងដែរ។

លោក ម៉ឹង ពន្លក បានបន្តថា ជីវិតរបស់មនុស្ស យើងគឺរស់ បានដោយសារឈាម។ ឈាមមានសារៈសំខាន់ ណាស់ សំរាប់មនុស្ស ហើយការបរិច្ចាកឈាម គឺបានផ្តល់ជីវិត និងក្តីសង្ឃឹមដល់អ្នកដទៃ។ សមាជិក សមាជិកា ក៏ដូចជាសប្បុរសជន ដែលនាំគ្នាទៅបរិច្ចាកឈាម នៅថ្ងៃទី២៨ និង២៩ ខែធ្នូ  ពួកគាត់គឺសុទ្ធតែជាវីរជន៕