កាំកុងត្រូលរកឃើញ ទំនិញខូចគុណភាព ជិត២តោត ក្នុងឆ្នាំ២០១៥

កំពត៖ ក្នុងឆ្នាំ២០១៥ សាខាកាំកុងត្រូល ខេត្តកំពត កែប រកឃើញទំនិញខូចគុណភាព ជិត២តោតប្រមាណ ៦០ មុខដែលចរាចរនៅលើទីផ្សារ ក្នុងខេត្តកំពត និងកែប។ ក្រោយពីសមត្ថកិច្ចជំនាញ បង្ក្រាបបាន និងប្រមូលទុក រយៈពេល១ឆ្នាំទើបនៅព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥នេះ អាជ្ញាធរខេត្តកំពត បានបង្កើតគណៈកម្មាធិការមួយ ឈានទៅធ្វើការដុតបំផ្លាញនូវទំនិញខូចគុណភាព អស់ទាំងនេះ ដែលរៀបចំដុតក្នុងភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងនិងខេត្តកំពត។

សមត្ថកិច្ចកាំកុងត្រូល បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា គណៈកម្មាធិការដែលចូលរួម ដុតបំផ្លាញ ដឹកនាំដោយលោក ជួង ស៊ីវវុទ្ទ អភិបាលរងខេត្តកំពត និងលោក មុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្ត កំពត និងចូលរួមពីសំណាក់លោក ព្រៅ ខេមរិទ្ធ ប្រធានសាខាកាំកុងត្រូល (កំពត-កែប) និងមន្ត្រីកាំកុងត្រូលក្រោម ឱវាទរួមនឹងមន្ត្រីបរិស្ថានក្រុង ខេត្ត និងមន្ត្រីសាលាខេត្តផងដែរ៕