ព្រះរាជា​អាជ្ញា ដឹកនាំ​កម្លាំង​ចុះ​ឃាត់ខ្លួន​មនុស្ស ៣​នាក់ ពាក់ព័ន្ធ​នឹង​រឿង​លក់​វត្ថុ​បុរាណ

កំពង់ធំ:  លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ បានប្រគល់​ភារៈកិច្ច​ឲ្យ​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង ខេត្តកំពង់ធំ ដឹកនាំ​កម្លាំង​សហការ​ជាមួយ​កម្លាំង​ឌឺ​បេ ជើងគោក ខេត្តកំពង់ធំ និង​កម្លាំង​នៃ​អធិការ​ង ស្រុក​សណ្តាន់ ស្ទាក់ចាប់​ជនសង្ស័យ​ចំនួន​៣​នាក់ ពាក់ព័ន្ធ​នឹង​លក់​ក្បាល​អ្នកតា និង​វត្ថុ​បុរាណ ដែលជា​មុខសញ្ញា​ដើរ​ឆបោក​លក់​ក្បាល​អ្នកតា យូរហើយ ទើប​លោក​ព្រះរាជអាជ្ញា ធ្វើជា​អន្ទាក់ យកលុយ​កក់​ពី​ចំនួន ១០.០០០ ដុល្លារ ជា​ធ្នាក់​សម្រាប់​ការ​ណាត់​ទិញ​ពី​ជនខិលខូច​ទាំងនេះ​។​

 ហេតុការណ៍ ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ៣​នាក់ បានធ្វើ​ឡើង នៅ​ម៉ោងជាង ១១ ព្រឹក ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​រការ​ជួរ ព្រំប្រទល់ ឃុំ​គោល និង​ឃុំ​ក្លែង ស្រុក​ប្រាសាទ​សំបូរ និង​ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ហើយ​សមត្ថកិច្ច បាន​ឃាត់​មនុស្ស ៣​នាក់ និង​វត្ថុតាង​មាន​រូប​បដិមាករ ចំនួន ៧​អង្គ យកមក​រក្សាទុក​។​

​ចំណែក​មនុស្ស​ទាំង ៣​នាក់ ត្រូវបាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល ខេត្ត កំពង់ធំ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​។

​លោក អ៊ិត សុធា​ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ បាន​មានប្រសាសន៍ថា មុខសញ្ញា​ជនសង្ស័យ​នេះ គឺ​ត្រូវបាន​តាមដាន​មក​យូរហើយ គឺជា​មុខសញ្ញា​សំខាន់ ដែល​តែងតែ​ធ្វើ​សកម្មភាព​លក់​ក្បាល​អ្នកតា ទើបតែ​ពេលនេះ​ទើប​សមត្ថកិច្ច​អាច​ឃាត់ខ្លួន​បាន​។​

 លោក​បាន​បន្តថា សម្រាប់​វត្ថុតាង​ដែលមាន​រូប​បដិមាករ​ទាំង ៧​អង្គ​នេះ បើតាម​ជំនាញ​សណ្ឋាន​ថា គឺជា​របស់​សុទ្ធ​។ ជនសង្ស័យ ទី​១ ឈ្មោះ ហៀ​ត ទី​២ ឈ្មោះ ញៀន ញ៉ិល និង​អ្នក​ទី​៣ ពុំ​ស្គាល់​អត្តសញ្ញាណ​។

​លោក អ៊ិត សុធា ព្រះរាជអាជ្ញា បាន​អរគុណ​ចំពោះ​សមត្ថកិច្ច ដែល​បាន​សហការ ក្នុង​កិច្ចប្រតិបត្តិការ​ចាប់​ជនខិលខូច​បានសម្រេច ដែលជា​មុខសញ្ញា​មក​យូរហើយ ទើបតែ​ពេលនេះ ទើប​ចាប់​ឃាត់ខ្លួន​បានសម្រេច​។​

​ប្រភពព័ត៌មាន​ចុងក្រោយ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង ៣​នាក់ កំពុងតែ​រត់ការ​ដោះចេញ​ពី​សំណាញ់​ច្បាប់ ដោយ​សំអាង​ទៅលើ​សាច់ញ្ញាតិ​របស់​អ្នកធំ នៅ​ពី​ក្រោយខ្នង​៕​H/S

ព្រះរាជា​អាជ្ញា ដឹកនាំ​កម្លាំង​ចុះ​ឃាត់ខ្លួន​មនុស្ស ៣​នាក់ ពាក់ព័ន្ធ​នឹង​រឿង​លក់​វត្ថុ​បុរាណ

ព្រះរាជា​អាជ្ញា ដឹកនាំ​កម្លាំង​ចុះ​ឃាត់ខ្លួន​មនុស្ស ៣​នាក់ ពាក់ព័ន្ធ​នឹង​រឿង​លក់​វត្ថុ​បុរាណ