ប៉ូលិស ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ៥​នាក់ ទីតាំង​ផ្សេងគ្នា ករណី​ប្រើប្រាស់​គ្រឿងញៀន​

​សៀមរាប: កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន ដោយមាន​ការចូលរួម​ពី​កម្លាំង​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សាលា​កំរើក  កាលពី​វេលា​ម៉ោង ៨​ព្រឹក ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ បានធ្វើការ​បង្ក្រាប​ករ​ណី​ប្រើប្រាស់​គ្រឿងញៀន និង​ឃាត់ខ្លួន ជនសង្ស័យ ៥​នាក់ នៅ​ទីតាំង​ផ្សេងគ្នា​។

​លោកនាយ​ការិយាល័យ បានអោយដឹងថា ទីតាំង​ទី​១ ស្ថិតនៅ​បន្ទប់​ជួល ភូមិ​ត្រពាំង​ត្រែង សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ឃាត់ខ្លួន​បាន​ជនសង្ស័យ​៣​នាក់​មានឈ្មោះ​ទី​១-​ឈ្មោះ សាមុត សាន់​យ៉ា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ បុគ្គលិក​ផ្ទះសំណាក់ របស់​នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​ឃាត់ខ្លួន​ម៉ោង ១០ ពីបទ​ប្រើប្រាស់​គ្រឿងញៀន​។ ទី​២-​ឈ្មោះ គង់ ប្រុស ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ ជាងសំណង់ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​ត្រែង​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ឃាត់ខ្លួន​ម៉ោង ១២ និង​០០​នាទី ពីបទ​ប្រើប្រាស់ និង​ផ្ដល់​ទីកន្លែង​។ ទី ៣-​ឈ្មោះ តាន់ ប៉ូ​លី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ លក់​ស៊ីម​ទូរស័ព្ទ រស់នៅ​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ឃាត់ខ្លួន​ម៉ោង ១២ និង ១០​នាទី ពីបទ​ប្រើប្រាស់​គ្រឿងញៀន​។ សម្ភារៈ​ដកហូត​បាន មាន​៖ ឧបករណ៍​ច្នៃ​ជក់​គ្រឿងញៀន​មួយចំនួន -​ទូរស័ព្ទ​ចំនួន ៤​គ្រឿង -​កាំបិត​មួយ និង​ដំបង​ដែក​មួយ​។​

​ប៉ូលិស​បន្តថា ទីតាំង​ទី​២ ស្ថិតនៅ​បន្ទប់​ជួល ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ឃាត់ខ្លួន ជនសង្ស័យ ២ នាក់ មានឈ្មោះ​១-​ឈ្មោះ យ៉ា​ត យ៉ាន ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ រត់​រ៉ឺម៉ក​កង់​បី រស់នៅ​ភូម​ទក្សិណ​ត្បូង សង្កាត់​នគរធំ ក្រុង​សៀមរាប ឃាត់ខ្លួន​ម៉ោង ១០​និង​៣០​នាទី ពីបទ​ប្រើប្រាស់​គ្រឿងញៀន​។ ២-​ឈ្មោះ ជ្រី ស៊ី​ណាត ហៅ​ស្រី​នាង ភេទ​ស្រី អាយុ​២៧​ឆ្នាំ មិនមាន​មុខរបរ​ច្បាស់លាស់ រស់នៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ពីបទ ផ្ដល់​ទីកន្លែង​ប្រើប្រាស់​គ្រឿងញៀន​។ សម្ភារៈ​ដកហូត​បាន មាន​៖ ឧបករណ៍ប្រើប្រាស់​មួយចំនួន និង​ទូរស័ព្ទដៃ​ចំនួន ១​គ្រឿង​។​

 ក្រោយពី​ធ្វើការ​ឃាត់ខ្លួន និង​ដកហូត​វត្ថុតាង ជនសង្ស័យ​ខាងលើ​រួចមក កម្លាំង​សមត្ថកិច្ច បាន​នាំខ្លួន​ជន​ទាំងនោះ មក​ការិយាល័យ​ជំនាញ ដើម្បី​ធ្វើការ​សួរនាំ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ចែកចាយ​គ្រឿងញៀន​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ពួកគេ​បាន​សារភាពថា គ្រឿងញៀន ដែល​ធ្លាប់ប្រើ​ពីមុន គឺ​ទិញ​ពី​គេ​ទេ ដើម្បី​យកមកប្រើ​ប្រាស់​ខ្លួនឯង​មែន​។ កម្លាំង​ប៉ូលិស​ជំនាញ បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ រួមទាំង​វត្ថុតាង ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ ដើម្បី​មាន​វិធានការ​តាម​នីតិវិធី​ច្បាប់​៕​H/S

ប៉ូលិស ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ៥​នាក់ ទីតាំង​ផ្សេងគ្នា ករណី​ប្រើប្រាស់​គ្រឿងញៀន​

ប៉ូលិស ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ៥​នាក់ ទីតាំង​ផ្សេងគ្នា ករណី​ប្រើប្រាស់​គ្រឿងញៀន​

ប៉ូលិស ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ៥​នាក់ ទីតាំង​ផ្សេងគ្នា ករណី​ប្រើប្រាស់​គ្រឿងញៀន​