ប៉ូលិស ឃាត់ខ្លួន​ក្មេង​ទំនើង ១៥​នាក់ ផឹកស៊ី​ស្រវឹង​វាយ​គ្នា លើ​សួនច្បារ មុខ​សាលាខេត្ត​ប៉ៃលិន​

ប៉ៃលិន: ប៉ូលិស​ការិយាល័យ​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ប៉ៃលិន បាន​ចុះ​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​ក្មេង​ទំនើង បាន​ចំនួន ១៥​នាក់ ខណៈដែល​ក្មេង​ទាំងនោះ បាន​ផឹកស៊ី​ស្រវឹង វាយ​គ្នា​លើ​សួនច្បារ ទល់មុខ​សាលាខេត្ត​ប៉ៃលិន បង្ក​អសន្តិសុខ​តាមផ្លូវ​សាធារណៈ កាលពី​យប់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ការចុះ​ធ្វើការ​បង្ក្រាប ក្មេង​ទំនើង​ទាំងនោះ បាន​តដៃ​ជាមួយ​សមត្ថកិច្ច និង​បណ្តាលអោយ​សមត្ថកិច្ច​ម្នា​ក់ រងរបួស​ស្រាល​។ ចំណែក​ក្មេង​ទំនើង​ទាំងនោះ មានឈ្មោះ​ដូចខាងក្រោម​៖១-​ហើម ២-​ខ្វិត ៣-​ពុធ ៤-​សឿន ៥-​សេង ៦-​តឿ ៧-​ថេត ៨-​សែ ៩-​រុំ ១០- អន្ទិត​ព្រិល ១១-​តាប់ ១២-​ង៉ែត ១៣-​វិត ១៤-​រី ១៥-​ម៉ៅ​។​

​សូមបញ្ជាក់​ផងដែរ​ថា ករណី​សកម្មភាព​របស់​ក្រុម​ក្មេង​ទំនើង ខាងលើនេះ មិន​ធ្លាប់បាន​កើតឡើង ក្នុង​ខេត្ត​ប៉ៃលិន ពីមុនមក​ទេ ហើយ​ក្រុម​នេះ មាន​ប្រភព​មកពី​ខេត្តកំពង់ឆ្នាំង ដោយ​ធ្វើដំណើរ​មកដល់​ខេត្ត​ប៉ៃលិន ទើបតែ​បាន ៣​ថ្ងៃ​។ ខ្លះ​ទើបនឹង​មកដល់​ប៉ុណ្ណោះ ដោយ​ក្នុង​គោលបំណង មក​ធ្វើ​ការងារ​ជា​កម្មករ​ស៊ីឈ្នួល ដក​ដំឡូង​មី អោយគេ​។​

​សមត្ថកិច្ច​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ប៉ៃលិន កំពុងធ្វើការ​អប់រំ និង​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់​៕​H/S