ប៉ូលិសប្រើល្បិច​យកលុយដុល្លារក្លែងក្លាយ​ដើររកទិញវត្ថុបុរាណ ​ឃាត់ខ្លួនបាន​៣នាក់

ខេត្កកំពង់ធំ ៖​ ប៉ូលិសខេត្តសហការជាមួយអាជ្ញាធរ​មូលដ្ឋានបានប្រើល្បិច​យកលុយដុល្លារក្លែងក្លាយ​ដើររកទិញ​វត្ថុបុរាណ​ ​ទីបំផុត​ជនសង្ស័យ​ជួញដូរវត្ថុបុរាណ​៣នាក់​បាន​ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។

ហេតុការណ៍នេះ​ បានកើតឡើងកាលពីល្ងាចថ្ងៃទី២៨​ ធ្នូ ២០១៥​ នៅក្នុងភូមិទឹកវិល​ ឃុំខ្លែង ​ស្រុកសណ្តាន់ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកទៀតថា​ បុរសជនសង្ស័យដែលត្រូវឃាត់​ខ្លួននោះរួមមាន៖​ ឈ្មោះ ជ័រ ហៀប​ អាយុ៤៦ឆ្នាំ ជាម្ចាស់​របស់វត្ថុបុរាណ ​ឈ្មោះ ញៀន ញិល ​អាយុ៣៧ឆ្នាំ ជាម្ចាស់ផ្ទះ ​និងឈ្មោះ ម៉ៅ ណារិទ្ឋ ​អាយុ៣១ឆា្នំ​ ជាអ្នកដើរទាក់ម៉ូយ ។

សេចក្តីរាយការណ៍បានបន្តថា ​បច្ចុប្បន្នទំាងវត្ថុតាងដែល​មានរូបបដិមាករផ្សេងៗជាច្រើន​ និង ជនសង្ស័យទំាង៣នាក់ ​កំពុងរក្សាទុកនិង​ឃុំខ្លួននៅអធិការនគរបាល​ស្រុក​សណ្តាន់រង់ចំាមន្រ្តីជំនាញ​ខាងមន្ទីរវប្បធ៌មចុះមកពិនិត្យ និងកសាងសំណុំរឿង​បញ្ជូនទៅតុលាការ ៕