ខណៈ​នេះ​នៅ​លើ​កំណាត់​ផ្លូវ២៧១​ត្រង់ចំណុច​មុខ​វត្ត​សន្សំកុសលកំពុងកក​ស្ទះចរាចរណ៍

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះ​សន្តិភាព​​បានឱ្យ​ដឹង​ថា ខណៈ​នេះ​នៅ​លើ​កំណាត់​ផ្លូវ២៧១​ត្រង់ចំណុច​មុខ​វត្ត​សន្សំកុសលកំពុងកក​ស្ទះចរាចរណ៍​យ៉ាង​ខ្លាំង ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ការ​កកស្ទះ​ចរាចរណ៍​ខាងលើ​ គិត​ត្រឹម​ម៉ោង១២និង​១៥​នាទី​ថ្ងៃ​ត្រង់​ថ្ងៃទី​២៩ ធ្នូ នេះ ​ហើយ​ក៏​ពុំ​ឃើញ​មាន​សមត្ថកិច្ច​ណា​ម្នាក់​ចុះ​ជួយ​អន្តរាគមន៍​នោះ​ដែរ ។

គួរ​បញ្ជាក់​ថា នៅ​លើ​កំណាត់ផ្លូវ​២៧១ ត្រង់​ចំណុច​មុខ​វត្តសន្សំកុសល​នេះ ​ការ​កក​ស្ទះ​ចរាចរណ៍​ខាង​លើ​នេះ​គេ​សង្កេត​ឃើញ​ ដោយ​សារ​តែ​រថយន្ត​​បើក​លើ​ផ្លូវ​ម៉ូតូ ឯម៉ូតូ​បើក​លើ​ផ្លូវ​រថយន្ត​​ នាំ​គ្នា​រុល​ទៅ​មុខ​មិន​គោរព​ច្បាប់​ចរាចរណ៍ ​​ទើប​បណ្តាល​ឱ្យ​មាន​ការ​កក​​ស្ទះ​ស្ទើរ​តែ​រាល់​ពេលព្រឹក ថ្ងៃ និង​ល្ងាចបែប​នេះ ​៕