នាង Kim Yoo Jung និងនាង Go Ara បង្អួតសម្រស់ ក្នុងពិធីសម្ពោធ រឿង “Joseon Magician” នៅសេអ៊ូល

កូរ៉េ៖ យោងតាមគេហទំព័កម្សាន្តរបស់ កូរ៉េ បានចុះផ្សាយនៅ ថ្ងៃទី២៩ ខែធ្នូនេះថា តារាសម្តែងវ័យក្មេង មានសម្រស់ស្រស់ស្អាត ២នាក់បងប្អូន នាង Kim Yoo Jung និងនាង Go Ara បានបង្ហាញវត្តមាននៅក្នុង ពិធីសម្ពោធខ្សែភាពយន្ដ "Joseon Magician"។ វត្តមាននាងធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រមាន ការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសម្រស់របស់នាង។

ក្រៅពីនេះសម្រស់នាង Kim Yoo Jung ក៏មានតារាសម្តែងបុរស ដែលមានសម្រស់ មិនចាញ់ស្រីឡើយ គឺលោក Onew សមាជិកក្រុម SHInee, លោក Siwan សមាជិកក្រុម ZE: A, លោក Yoo Seung Ho និងលោក Lee Kwang soo ក៏បានធ្វើឲ្យទស្សនិកជននារី ចាប់អារម្មណ៍លើរូបពួកគេដែរ។

ពិធីសម្ពោធរឿង "Joseon Magician" នេះត្រូវបានប្រារព្ធ ឡើងនៅល្ងាច ថ្ងៃទី២៨ ខែធ្នូ នាទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ក្រៅពីការសម្តែងខ្សែភាពយន្ត ២នាក់បងប្អូនស្រី នាង Go Ara និង Yoo Seung Ho ក្នុងនេះក៏មានចូលរួមពី តារាស្រីបុរសជាច្រើនរូបទៀត ដើម្បីបង្កើតឲ្យ កម្មពិធី ទទួលបានការគាំទ្រ កាន់តែខ្លំាងឡើងៗ ហើយខ្សែភាពយន្តនេះ ត្រូវបានដាក់បញ្ជាំងជាផ្លូវការ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១៥ នៅក្នុងរោងភាពយន្ត នៅប្រទេសកូរ៉េ ក្នុងការអបអរសាទ របុណ្យសកលខាងមុខនេះ៕

នាង Kim Yoo Jung និងនាង Go Ara បង្អួតសម្រស់ ក្នុងពិធីសម្ពោធ រឿង "Joseon Magician" នៅសេអ៊ូល