គយចល័ត​ចុះត្រួតពិនិត្យឃ្លំាង​រថយន្តមួយកន្លែង​នៅកោះដាច់សង្ស័យ​មានរថយន្តគេចពន្ឋ

រាជធានីភ្នំពេញ ៖​ ទីតំាងឃ្លំាងរថយន្តមួយកន្លែងស្ថិតនៅក្នុងភូមិ​-សង្កាត់កោះដាច់ ​ខណ្ឌជ្រោយចង្វារ ​បានត្រូវមន្រ្តីគយចល័ត​រាជធានីភ្នំពេញ​​សហការជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ចុះត្រួតពិនិត្យ​រករថយន្តគេចពន្ឋ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងទៀតថា ​ការចុះត្រួតពិនិត្យនៅ​ម៉ោង១០ព្រឹកថ្ងៃទី២៩​ ធ្នូ ២០១៥ ​មានការចូលរួមពីព្រះរាជ​អាជ្ញារងសាលាដំបូង​រាជធានីភ្នំពេញ ​លោក ខំា សុផានី​ សមត្ថកិច្ចបានឃើញ​រថយន្តចំនួន១៤គ្រឿងដែលអត់​មានបិទប័ណ្ណបង់ពន្ឋ ​ក្នុងនោះមានរថយន្តនីសាន់០៦គ្រឿង​ តាកូម៉ា ០៥គ្រឿង កាមរីហាយប្រ៊ីដ០១គ្រឿង ​និង​ រថយន្តបាឡែន០២គ្រឿង ។

សេចក្តីរាយការណ៍បានបន្តថា​ បន្ទាប់ពីម្ចាស់រថយន្ត​​ដែលមានឃ្លំាងនៅទល់​មុខទីស្តីការនាយករដ្ឋមន្រ្តីផងនោះ ​​បានយកឯកសារ​និងពិនិត្យឃើញថា ​មានច្បាប់និងពន្ឋ​ត្រឹមត្រូវ ​សមត្ថកិច្ចក៍ដកថយវិញ​នៅម៉ោងប្រមាណជាង១១ថ្ងៃត្រង់​ថ្ងៃអង្គារដដែលនេះ ៕