មន្ត្រី​កាំកុងត្រូលចុះ​ត្រួតពិនិត្យ​ និង​ធ្វើ​តេស្ត​​លើ​ម្ហូប​អាហារ​​គ្មាន​គុណភាព​​នៅ​​ផ្សារ​​ពួក

ខេត្តសៀមរាប ៖ មន្ត្រី​កាំកុងត្រូល​សាខា​នៃ​ខេត្តសៀមរាប បាន​ចុះ​ត្រួតពិនិត្យ និង​ធ្វើតេស្ត​លើ​ម្ហូបអាហារ​ដែល​គ្មាន​គុណភាព និង គ្មាន​អានា​ម័​យ កាលពី​ថ្ងៃ​ទី​២៨ ធ្នូ ២០១៥ ស្ថិត​នៅ​ក្នុង​ផ្សារ​ពួក ស្រុក​ពួក ខេត្តសៀមរាប ។

ទន្ទឹម​នេះ​ដែរ ក៏​បាន​ធ្វើការ​ផ្សព្វផ្សាយ​ចែក​ជូន​នូវ​ស្លាក​សញ្ញា​នៃ​ការ​ប្រើប្រាស់ និង​ទិញ​ផលិតផល​សម្រាប់​ឧបភោគ​-​បរិភោគ ដើម្បី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​បានដឹង និង​យល់​ច្បាស់ មុន​នឹង​ទិញ​ផលិតផល​អ្វីមួយ ត្រូវ​តែ​ពិនិត្យ​មើល​ឱ្យ​បាន​ត្រឹមត្រូវ ចៀសវាង​ផល​បះ​ពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ ។