ករណី​កាប់​ប្រហារមួយគ្រួសារ​នៅ​ក្រុងព្រះសីហនុ​​របួស​៧​នាក់ ដោយសារ​រឿង​គំនុំ​

ខេត្ត​ព្រះសីហនុ​៖​ករណី​កាប់​ប្រហារ​ដោយ​ពូថៅ​លើ​ជនរងគ្រោះ​មួយ​គ្រួសារ​នៅ​តំបន់​ក្បាលឆាយ ស្ថិតនៅ​ក្រុម​២១ ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ​នោះ ផ្តើមចេញពី​រឿង​គំនុំ ហើយ​បណ្តាល​ឲ្យ​ជនរងគ្រោះ​៧​នាក់​រងរបួស​ធ្ងន់​ស្រាល​។ នេះ​បើតាម​ឲ្យ​ដឹង​ពី​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ​។​

​ជនរងគ្រោះ​៧​នាក់ (​ប្រុស​២ ស្រី​៥) រួមមាន ទី​១​ជីដូន អាយុ​៦៥​ឆ្នាំ របួស​ក្បាល​ធ្ងន់ ទី​២ ឈ្មោះ អ៊ុំ ផាន់​ណា ភេទ​ស្រី អាយុ​៣២​ឆ្នាំ ទី​៣ ឈ្មោះ គង់ ផាន់​ណា​រី​ន អាយុ​១៣​ឆ្នាំ ភេទ​ស្រី របួល​ក្បាល​ធ្ងន់ ទី​៤ ឈ្មោះ គង់ ផាន់​ណា​រី ភេទ​ស្រី អាយុ​១០​ឆ្នាំ របួស​ក្បាល​ធ្ងន់ ទី​៥ ឈ្មោះ គង់ ផាន់​ណា​សុន ភេទ​ប្រុស អាយុ​៥​ឆ្នាំ របួស​ក្បាល​ធ្ងន់ ទី​៦ ក្មេងប្រុស​មិន​ស្គាល់ឈ្មោះ អាយុ​៣​ឆ្នាំ របួស​ក្បាល​ធ្ងន់ និង​ទី​៧ ក្មេងស្រី​មិន​ស្គាល់ឈ្មោះ​អាយុ​១​ឆ្នាំ​។​

​គួរ​បញ្ជាក់ថា ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​០១ និង​៣០​នាទី​រំលងអធ្រាត្រ​ឆ្លង​ចូល​ថ្ងៃទី​២៩ ខែធ្នូ ២០១៥ នេះ កើតឡើង​នៅ​ភូមិ​១ សង្កាត់​១ ខេត្ត​ក្រុងព្រះសីហនុ ខណៈ​ប្តី និង​ជា​ឪពុក​ចេញទៅ​នេសាទ​បាត់​៕

ករណី​កាប់​ប្រហារមួយគ្រួសារ​នៅ​ក្រុងព្រះសីហនុ​​របួស​៧​នាក់ ដោយសារ​រឿង​គំនុំ​