រដ្ឋមន្រ្តី​​អប់​រំ​ចេញ​ផ្សាយ​សៀវភៅស្ដីពី​សេដ្ឋកិច្ច​កម្ពុជា​មុន​ការ​មក​ដល់​សមាហរណ​កម្មសេដ្ឋកិច្ច​អាស៊ាន

សៀវ​ភៅ​ស្ដីពី«សេដ្ឋកិច្ច​កម្ពុជា»ដែល​មាន​កម្រាស​ជិត​៦០០​ទំព័រ​ក្រោម​ ស្នា​ដៃ​និពន្ធ​របស់លោក ហង់ ជួន ណារ៉ុន បាន​ចេញ​ផ្សាយ​ហើយ​នៅ​ថ្ងៃ​ទី​២៩​ធ្នូ​នេះ។ លោក ហង់ ជួនណារ៉ុន​ បាន​ប្រើ​ពេល​វេលា​១០​ឆ្នាំ ​ដើម្បី ​ចង​ក្រង​សៀវ​ភៅ ​នេះ​ឡើង​គិត​ ចាប់​តាំង​ពី​វ័យ​ជានិស្សិត​និង​រហូត​ដល់​ពេល​ក្លាយ​ជា​រដ្ឋមន្រ្តី​ក្រសួង​ អប​រំ។«សេដ្ឋ​កិច្ច​កម្ពុជា»គឺ​ជា ​សៀវ​ភៅ ផ្ដោត​ទៅ​លើ​ការ​អភិវឌ្ឍន៍​គ្រប់​ផ្នែក​របស់ ​កម្ពុជា​និងបង្ហាញពី​​ភាព​​ប្រកួត​​ប្រជែង​​កំណើន​សេដ្ឋ​កិច្ច​ជា​មួយ​​ប្រទេស​ក្នុង​តំបន់​អាស៊ាន។