Messi ទទួល​​បាន​ការ​សរសើរ​ពី​​វីរបុរស​បាល់ទាត់​២​នាក់


Messi ទទួល​​បាន​ការ​សរសើរ​ពី​​វីរបុរស​បាល់ទាត់​២​នាក់

​​វីរបុរស​ក្នុង​វិស័យ​បាល់ទាត់​ជើង​ចាស់​២​នាក់​ Andrea Pirlo និង​ Frank Lampard ​បាន​សរសើរ​ដល់​ Lionel Messi ​តារា​ឆ្នើម​ក្រុម​ FC Barcelona បន្ទាប់​ពី​កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ ឈ្នះ​ពាន​រង្វាន់​​កីឡាករ​ល្អ​បំផុត​ Globe Soccer Award។

 

Messi ទទួល​​បាន​ការ​សរសើរ​ពី​​វីរបុរស​បាល់ទាត់​២​នាក់

 

​ខ្សែ​បម្រើ​វ័យ​៣៧​ឆ្នាំ ​Lampard​ ​ដែល​កំពុង​លេង​ឲ្យ​ក្រុម​អាមេរិក​ New Yok City ​បាន​និយាយ​ថា៖ “ខ្ញុំ​ធំ​ឡើង​ ដោយ​បាន​មើល​ Maradona ​ដែល​ជា​កីឡាករ​ម្នាក់​ខ្ញុំ​ពេញ​ចិត្ត​បំផុត ប៉ុន្តែ​សម្រាប់​ខ្ញុំ​ Messi គឺជា​កីឡាករ​ល្អ​បំផុត​ ​មិន​ត្រឹម​តែ​ល្អ​​តែ​ឆ្នាំ​នេះ​ទេ ​ពោល​គឺ​ល្អ​រាល់​ឆ្នាំ។ ខ្ញុំ​ចូល​ចិត្ត​មើល​គាត់​លេង”។

 

អតីត​វីរបុរស​ក្រុម​ Chelsea រូប​នេះ ជឿ​ថា Messi នឹង​អាច​​ឈ្នះ​ Neymar និង​ Cristiano Ronaldo ​ដើម្បី​ឈ្នះ​ពាន​រង្វាន់​ Ballon d’Or ​នៅ​ឆ្នាំ​​នេះ​បាន។

 

រីឯ​ Pirlo ​វីរបុរស​របស់​អ៊ីតាលី ក៏​យល់​ស្រប​​តាម​​មិត្ត​រួម​ក្រុម​ Lampard ​ដែរ ដោយ​ខ្សែ​បម្រើ​វ័យ​៣៦​ឆ្នាំ​រូប​នេះ​ ​បាន​និយាយ​ថា៖ “ឆ្នាំ​នេះ​ Messi ឈ្នះ​ UEFA Champions League និង​ FIFA Club World Cup ទៀត…​ខ្ញុំ​ជឿ​ថា​​គាត់​នឹង​ក្លាយ​ជា​បេក្ខភាព​លេខ​១ នៃ​ពាន​រង្វាន់​ Ballon d’Or។ Messi ជា​កីឡាករ​ដ៏​អស្ចារ្យ។ គាត់​ជា​កីឡាករ​ម្នាក់​ ល្អ​បំផុត​លើ​លោក”។

 

​​Messi បាន​ត្រឡប់​​ទៅ​ចូល​រួម​ការ​ហ្វឹកហាត់​ជាមួយ​ក្រុម​ Barcelona វិញ​ហើយ ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ បន្ទាប់​ពី​ទទួល​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​នៅ​ទីក្រុង​ Dubai ប្រទេស​អារ៉ាប់រួម​កាល​ពី​ថ្ងៃ​អាទិត្យ៕

 

Messi ទទួល​​បាន​ការ​សរសើរ​ពី​​វីរបុរស​បាល់ទាត់​២​នាក់

 

-ចុចអាន៖ Xavi៖ CR7, Neymar & Suarez អស្ចារ្យ​ ប៉ុន្តែ​​នៅ​តែ​​ចាញ់​​ Messi

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ fcbarcelona