ជន​មិន​ស្គាល់មុខ​លបចូល​ក្នុងផ្ទះ​ប្រើ​ពូថៅ កាប់​មនុស្ស​មួយ​គ្រួសារ​កំពុង​ដេកលក់ ប៉ង​សម្លាប់​ផ្តាច់​ពូជ​

​ខេត្ត​ព្រះសីហនុ​៖ ជន​មិន​ស្គាល់មុខ​បាន​លបចូល​ក្នុង​ភ្ទះ​គេ ហើយ​ប្រើ​ពូថៅ​កាប់សម្លាប់​ទៅលើ​មនុស្ស​មួយ​គ្រួសារ ដែលមាន​សមាជិក​មួយ​គ្រួសារ​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន​៧​នាក់​កំពុង​ដេក​លង់លក់ បាន​បណ្តាល​ឲ្យ​មនុស្ស​៦​នាក់​រងរបួស​ធ្ងន់​ស្រាល​ម្នាក់ៗ​ហូរឈាម​ប្រឡាក់​ពេញ​កាយ​នៅលើ​គ្រែ​ដេក​។ អំពើ​ឃាតកម្ម​ដ៏​សាហាវឃោរឃៅ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ក្រុមទី​២១ ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បន្ទាប់ពី​មាន ។​ ​ ​

​យោងតាម​ប្រភព​សមត្ថកិច្ច​មូលដ្ឋាន​បានបញ្ជាក់​ជំហាន​ដំបូង​ឲ្យ​ដឹងថា កាលពី​វេលា​កើត ហេតុ​ខាង មាន​ករណី​ឃាត់​កម្ម​ទៅលើ​គ្រួសារ​អ្នកនេសាទ​មួយ​បង្ក​ឲ្យ​មនុស្ស​ចាស់​ក្មេង​៦​នាក់​បាន​រងរបួស​ធ្ងន់ និង​ស្រាល​ក្នុងចំណោម​៧​នាក់​ដោយ​ពុំទាន់​ដឹង​អំពី​មូលហេតុ​ច្បាស់លាស់​ខណៈ​ពួកគេ​កំពុងតែ​ដេក​លង់លក់​ដែលមាន​តែ​កុមារ​តូចៗ និង​ស្ត្រី​ចំណាស់​២​នាក់​។ ប៉ុន្តែ​បើទោះបីជា​យ៉ាងណាក៏ដោយ យោងតាម​ការសន្និដ្ឋាន​ជំហាន​ដំបូង​ប៉ូលិស​បាន​អាច​និយាយថា ករណីនេះ​ជា​រឿង​គំនុំ​យ៉ាងពិត​ប្រាកដ​ពីព្រោះ​នៅ​ក្នុងផ្ទះ​ជនរងគ្រោះ​ពុំមាន​ទ្រព្យសម្បតិ្ត​អ្វី​នៅទេ​។

ប្រភព​បាន​ប​ញ​ញ្ជា​ក់​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​៦​នាក់​ក្នុងចំណោម​៧​នាក់​នោះ​មានឈ្មោះ​៖ តូច សំអុន ភេទ​ស្រី អាយុ​៦៧​ឆ្នាំ ត្រូវជា​យាយ និង​ជា​ម្តាយ រងរបួស​ធ្ងន់​, ទី​២​ឈ្មោះ អ៊ុំ ផាន់ ភេទ ស្រី អាយុ​៣១​ឆ្នាំ (​ត្រូវជា​កូនតូច សំអុន​) រងរបួស​ធ្ងន់​, ទី​៣​ឈ្មោះ គង់ ណា​រី​ន ភេទ​ស្រី អាយុ​១៣, ទី​៤​ឈ្មោះ​គង់ ណា​រី ភេទ​ស្រី អាយុ​១០​ឆ្នាំ​, ទី​៥​ឈ្មោះ គង់ ភា​រុន ភេទ​ប្រុស អាយុ ៦​ឆ្នាំ​, ទី​៦​ឈ្មោះ គង់ យ៉ាន់ ភេទ​ប្រុស អាយុ​៤​ឆ្នាំ​, កុមារ​ទាំង​០៤​រងរបួស​ធ្ងន់ និង​ស្រាល​ត្រូវជា​កូន​របស់​ឈ្មោះ អ៊ុំ ផាន់ ឯ​កុមារ​ម្នាក់ទៀត​ឈ្មោះ កង់ សូ​នី​តា ភេទ​ប្រុស អាយុ​៣​ឆ្នាំ​ពុំមាន​គ្រោះថ្នាក់​ទេ ដោយសារ​ឈ្មោះ​គង់ ណា​រី​ន​យក​ភួយ​គ្របពីលើ​ធ្វើ​ជន សង្ស័យ​មើលមិនឃើញ​។​ ​ ​

​ដោយឡែក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណារិន បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ថា ករណី​ដ៏​សាហាវ​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស៊ើបអង្កេត​ហើយ រងចាំ​ប្តី​ដែលមាន​របរ​ចុះទូក​នេសាទ​ត្រឡប់មកវិញ​ដើម្បី​សាកសួរ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ ។ ចំពោះ​ជនសង្ស័យ​មាន​គ្នា​ប៉ុន្មាន​នាក់ នោះ​លោក​ពុំទាន់​បំភ្លឺ​បាន​នៅឡើយ​ទេ ព្រោះនេះ​ជា​និតិ​វិធី​របស់​សមត្ថកិច្ច​ស៊ើបអង្កេត​ដើម្បី​ឈានទៅ​ចាប់​ជនបង្ក​។ ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បង្អែក​ខេត្ត​ព្រះសីហនុ ៕ សមុទ្រ​ខៀវ​ ​

KA-29-12-2015-08 KA-29-12-2015-17 KA-29-12-2015-09 KA-29-12-2015-15 KA-29-12-2015-10 KA-29-12-2015-11 KA-29-12-2015-12 KA-29-12-2015-13 KA-29-12-2015-14 KA-29-12-2015-16