បញ្ហា​ប្រឈម​នៃ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នៅ​តែ​មាន

បញ្ហា​ប្រឈម​នៃ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នៅ​តែ​មាន

អគ្គ​ស្នង​ការ​នគរបាល​ជាតិ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ​ដើម្បី​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី ដែល​នឹង​ចាប់​ផ្ដើម​​នៅ​ថ្ងៃ​ទី​ ១ មករា ២០១៦ ប៉ុន្តែ​ ការ​ប្រឈម​មួយ​ចំនួន​នៅ​តែ​មាន​នៅឡើយ។

 
ឧត្ដមសេនីយ៍ឯក ជួន សុវណ្ណ ស្នង​ការ​រង​នគរបាល​ជាតិ​បាន​ឱ្យ​ដឹង​ថា​ បញ្ហា​ប្រឈម​នោះ​គឺ​ការ​ផ្សព្វផ្សាយ​ ដល់​សាធារណជន​ដើម្បី​ឱ្យ​បាន​យល់​ច្បាស់​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី។ ​

 

បញ្ហា​ប្រឈម​នៃ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នៅ​តែ​មាន

(ឯកឧត្ដម ជួន សុវណ្ណ)

 

 

 

កន្លង​មក ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សារព័ត៌មាន​នានា​ចំនួន ២១ ៧៣៧ លើក​ ផ្សព្វផ្សាយ​ដល់​មន្ត្រី​រាជការ អ្នក​បើកបរ​និយោជិក កម្មករ​គ្រូ​បង្រៀន​ សិស្ស សរុប​ចំនួន ១ ៧១៥​លើក​ដោយ​មាន​អ្នក​ចូល​រួម​ ៤១៨ ១៥០​នាក់ ផលិត​វីដេអូ​អប់រំ​ ផ្សព្វផ្សាយ​ពី​សកម្មភាព​ត្រួត​ពិនិត្យ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​នគរបាល​ និង ពី​បញ្ហា​ប្រឈម​ទាំង​ឡាយ​ដែល​បណ្ដាល​ពី​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ ឯក​ឧត្ដម ​ហ៊ឹម យ៉ាន ​ប្រធាន​នាយកដ្ឋាន​សណ្ដាប់​ធ្នាប់​នៃ​ក្រសួង​មហាផ្ទៃ។ ​​

 

 

បញ្ហា​ប្រឈម​នៃ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នៅ​តែ​មាន

(ឯកឧត្ដម ហ៊ឹម យ៉ាន)

 

 

បញ្ហា​ប្រឈម​នៃ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នៅ​តែ​មាន

 

 

ការ​លើក​ឡើង​នេះ​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​​ការ​ប្រជុំ​ណែ​នាំ​អនុវត្ត​ផែនការ​ស្ដី​ពី​ការ​ពង្រឹង​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ កាល​ពី​ថ្ងៃ​ទី ២៣ ខែ​ធ្នូ ឆ្នាំ ២០១៥ ដែល​មាន​ក្រុម​មន្ត្រី​នគរបាល​ជាង ១០០ នាក់ មកពី ២៥ រាជធានី ខេត្ត ចូល​រួម​​នៅ​អគ្គស្នងការ​នគរបាល​ជាតិ ៕

 
អត្ថបទ៖ ណេង ណេង
រូបថត៖ ទូរសព្ទដៃ