វីដេអូ​ខ្សាច់​ហូរ​កំពុង​ល្បី​នៅ​អ៊ីរ៉ាក់​ មាន​ការ​បកស្រាយ​ហេតុផល


វីដេអូ​ខ្សាច់​ហូរ​កំពុង​ល្បី​នៅ​អ៊ីរ៉ាក់​ មាន​ការ​បកស្រាយ​ហេតុផល

អព្ភូតហេតុ​​ចម្លែក​ដោយ​មាន​ខ្សាច់​ហូរ​​​ នៅ​តំបន់​ស្ងួត​ហួត​ហែង​ក្នុង​ប្រទេស​អ៊ីរ៉ាក់​​ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​​ភ្ញាក់​ផ្អើល ក្រោយ​ឃើញ​នៅ​ក្នុង​ហ្វេសប៊ុក។

 

វីដេអូ​ខ្សាច់​ហូរ​កំពុង​ល្បី​នៅ​អ៊ីរ៉ាក់​ មាន​ការ​បកស្រាយ​ហេតុផល
 

​តាម​ប្រភព​ Post Pickle ​​​ហេតុការណ៍​ចម្លែក​​ដែល​បាន​កើត​ឡើង​នោះ​ គឺ​ជា​​​បាតុភូត ដែល​​ត្រូវ​​គេ​ឲ្យ​ឈ្មោះ​ថា​ Flash Flood។ វា​ដូច​ជា​ដី​ខ្សាច់ ​ប៉ុន្តែ​​​​ធាតុ​ពិត​វា​គឺ​​ជា​​​​កំណក​ទឹក​ភ្លៀង​។ អ្វី​ដែល​គេ​បាន​ឃើញ​ដូច​ខ្សាច់​ហូរ​ ប៉ុន្តែ​វា​ជា​ទម្រង់​កំណក​​ទឹក​ហូរ​​ ដោយ​សារ​តែ​​អាកាស​ធាតុ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​​​​​ខុស​ប្រក្រតី នាំ​មក​នូវ​ទឹក​ភ្លៀង ​និង​កំណក​ទឹក​​ក្នុង​តំបន់​ក្ដៅ​ស្ងួត ​រួច​បង្ក​ជា​​កំណក​ទឹក និង​ហូរ​មក​ដូច​ជា​ទឹក​ទន្លេ។

 

វីដេអូ​ខ្សាច់​ហូរ​កំពុង​ល្បី​នៅ​អ៊ីរ៉ាក់​ មាន​ការ​បកស្រាយ​ហេតុផល
 

ប្រទេស​អ៊ីរ៉ាក់ បាន​​​រង​ទឹក​ជំនន់​​ដោយ​សារ​ភ្លៀង​ធំ​កាល​ពី​សប្ដាហ៍​មុន ដែល​បង្ក​ឲ្យ​​មាន​បាតុភូត​​​កំណក​ទឹក​ហូរ​ទៅ​កាន់​តំបន់​ដែល​ពុំ​មាន​ភ្លៀង។ សម្រាប់​ប្រិយមិត្ត​ដែល​មិន​ទាន់​បាន​ឃើញ​វីដេអូ​នោះ អាច​មើល​ដូច​ខាង​ក្រោម៖

 

ចុចអាន៖ វាល​ខ្សាច់​ខ្សត់​ភ្លៀង ក្លាយ​ជា​ស្ថានសួគ៌​ផ្កា​ចម្រុះ​ពណ៌

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ postpickle​​​​