ក្រុង San Francisco ប្រកាស​ចាប់​អ្នក​ផ្សព្វផ្សាយ​អាល់ប៊ុម Justin Bieber លើ​ផ្លូវ

ក្រុង San Francisco ប្រកាស​ចាប់​អ្នក​ផ្សព្វផ្សាយ​អាល់ប៊ុម Justin Bieber លើ​ផ្លូវ

តំណាង​ទី​ក្រុង San Francisco បាន​ស្នើ​ទៅ​កាន់​ក្រុមហ៊ុន​របស់​តារា​ចម្រៀង​កាណាដា Justin Bieber​ ឲ្យ​ជួយ​វែក​មុខ​ជន​ដែល​បាន​បាញ់​ថ្នាំ​ផ្សព្វផ្សាយ​អាល់ប៊ុម​ថ្មី​របស់​តារា​ចម្រៀង​រូប​នេះ​នៅ​លើ​ផ្លូវ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ថ្មើរ​ជើង​នៅ​ក្នុង​ទី​ក្រុង។

 

ក្រុង San Francisco ប្រកាស​ចាប់​អ្នក​ផ្សព្វផ្សាយ​អាល់ប៊ុម Justin Bieber លើ​ផ្លូវ

 

លោក Dennis Herrera តំណាង​ទីក្រុង San Fransancisco បាន​ផ្ញើ​សំបុត្រ​មួយ​ទៅ​កាន់ Universal Music Group ក្រុមហ៊ុន​របស់​តារា​ចម្រៀង​វ័យ​ក្មេង Justin Bieber ឲ្យ​រក​មុខ​អ្នក​ដែល​បាន​បាញ់​ថ្នាំ​ពណ៌​ស​​ឈ្មោះ​អាល់ប៊ុម “Purpose” របស់​តារា​ចម្រៀង​រូប​នេះ​ទៅ​លើ​ផ្លូវ​សាធារណៈ​ផ្សេងៗ​​ នា​​ទី​ក្រុង​ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​ឲ្យ​​ឌីស​ចម្រៀង​មួយ​នេះ។

 

ក្រុង San Francisco ប្រកាស​ចាប់​អ្នក​ផ្សព្វផ្សាយ​អាល់ប៊ុម Justin Bieber លើ​ផ្លូវ

 
នៅ​ក្នុង​សំបុត្រ​របស់​ខ្លួន លោក Dennis Herrera បាន​បញ្ជាក់​ថា ​រូប graffiti ទាំង​អស់​នេះ​ត្រូវ​គូស​ដោយ​ទឹក​ថ្នាំ​​ម៉្យាង​ដែល​សូម្បី​តែ​ក្រោយ​ភ្លៀង​មួយ​មេ​ធំ​នៅ​តែ​មិន​រលុប ខុស​ពី​ច្បាប់​របស់​ក្រុង​ដែល​អ្នក​ដែល​ចង់​គូស​រូប​បែប​នេះ​មាន​សិទ្ធិ​ត្រឹម​ប្រើ​ដីស​តែ​ប៉ុណ្ណោះ។ លោក Harrera បាន​បន្ត​ទៀត​ថា​ ក្រុម​ការងារ​របស់​លោក​បាន​ចំណាយ​ពេល​លុប​រូប​ទាំង​នោះ​យ៉ាង​លំបាក​បំផុត។ តំណាង​រូប​នេះ​បាន​​បង្ហាញ​រូប​ថត ៨ សន្លឹក​បញ្ជាក់​ពី​ទីតាំង​ទាំង​ឡាយ​ដែល​មាន​រូប​នេះ ហើយ​តម្រូវ​ឲ្យ Univeral Music រក​អ្នក​គូរ​វា​ឲ្យ​បាន។

 

ក្រុង San Francisco ប្រកាស​ចាប់​អ្នក​ផ្សព្វផ្សាយ​អាល់ប៊ុម Justin Bieber លើ​ផ្លូវ

 

ក្រុង San Francisco ប្រកាស​ចាប់​អ្នក​ផ្សព្វផ្សាយ​អាល់ប៊ុម Justin Bieber លើ​ផ្លូវ

 
ទាក់​ទង​ជាមួយ​នឹង​ការ​ស្នើសុំ​របស់​តំណាង​ទីក្រុង Los Angeles នេះ Universal Music Group មិន​ទាន់​មាន​ការ​ឆ្លើយ​តប​អ្វី​នោះ​ទេ៕

 

ចុចអាន៖Fan ផ្កាប់​មុខ​ដេក​​ឱប​រូប​ Justin រាល់​យប់​ ថែម​ទាំង​ប្ដូរ​ឈ្មោះ​ឲ្យ​ដូច​ជា​ប្រពន្ធ​គេ​ទៀត​ផង

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖theguardian